ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
បោះឆ្នោត
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ឈិន ក្វាន់ង៉ុយ និងទេស សំខាន់ ប្រជែងគ្នាយកជើងឯក Black Panther នៅថ្ងៃទី៣ ឧសភា
28, Apr 2015 ,
2:25 pm
រូបភាព
កីឡាករ ឈិន ក្វាន់ង៉ុយ (ឆ្វេង) ត្រូវតទល់ជាមួយ ទេស សំខាន់ ដើម្បីដណ្តើមយកជើងឯក Black Panther
×
ដោយ:
កីឡាករ ឈិន ក្វាន់ង៉ុយ ត្រូវតទល់ជាមួយ ទេស សំខាន់ ដើម្បីដណ្តើមយកជើងឯក Black Panther ទម្ងន់៦៣,៥គីឡូក្រាម នៅសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខបី នាថ្ងៃទី៣ ខែឧសភា ខាងមុខ ពោលគឺក្រោយពេលដែល ហ៊ឹម សារ៉ាន់ និង តក់ សោភ័ណ្ឌ ប្រជែងគ្នាយកលេខបី។
ព្រឹត្តិការណ៍ប្រកួតដណ្តើមជើងឯក Black Panther ទម្ងន់៦៣,៥គីឡូក្រាមវគ្គ២ បានប្រព្រឹត្តចាប់តាំងពីថ្ងៃទី១៤ ខែកុម្ភៈមក ដោយមានអ្នកប្រដាល់ជើងខ្លាំងចំនួន៨នាក់ចូលរួមប្រកួត និងចែកចេញជាពីរពូល។
ក្នុងការប្រកួតនៅពូល A ទេស សំខាន់ នៃក្លឹបកងពលតូចលេខ ៧០ បានលេខមួយ តក់ សោភ័ណ្ឌ នៃក្លឹបអេភូថងកីឡា បានលេខពីរ ខណៈ ធី តុងហ៊ី នៃក្លឹបសាលវ័ន្ដកីឡា និងពេជ្រ ប៊ុនធឿននៃក្លឹបពន្លឺសាមគ្គីខេត្តបាត់ដំបង បានហាលអាវ។
ដោយឡែកក្នុងពូល B ឈិន ក្វាន់ង៉ុយ នៃក្លឹបម្កុដរាជសីហ៍ បានលេខមួយ ហ៊ឹម សារ៉ាន់ នៃសមាគមប្រដាល់ក្រសួងការពារជាតិ ខណៈ ប្រាក់ ចាន់ស៊ីន នៃក្លឹបមិត្តប៉ូលីស និង នេន វណ្ណានៃក្លឹបកងពលធំអន្តរាគមន៍លេខ ៣ បានជ្រុះចេញ។
នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឈិន ក្វាន់ង៉ុយ បានយកឈ្នះតក់ សោភ័ណ្ឌ រីឯ ទេស សំខាន់ បានទម្លាក់ ហ៊ឹម សារ៉ាន់។ ដូច្នេះនៅលើសង្វៀននាថ្ងៃទី៣ ខែឧសភា កីឡាករ ឈិន ក្វាន់ង៉ុយ ត្រូវតទល់ជាមួយ ទេស សំខាន់ ដើម្បីដណ្តើមយកជើងឯក ក្រោយពេលដែល ហ៊ឹម សារ៉ាន់ និង តក់ សោភ័ណ្ឌ ប្រជែងគ្នាយកលេខបី។
បើតាមលោក យឺន ពន្លក ជំនួយការរៀបចំការប្រកួត កីឡាករជើងឯកនឹងទទួលបានរង្វាន់២០០០ដុល្លារ លេខពីរបាន១៥០០ដុល្លារ លេខបីបាន១០០០ដុល្លារ និងលេខបួន បាន៥០០ដុល្លារ។ កីឡាករទាំងបួនក៏ទទួលរង្វាន់បន្ទាប់បន្សំផ្សេងទៀតផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
យោងតាមប៉ូលិស បានឲ្យដឹងថា… នេះគឺជាឃ្លាខ្មែរដែលកូនខ្មែរឧស្សាហ៍សរសេរខុស
1 សប្តាហ៍
ពាក្យ«ស្រីសន្ធរ» មិនមែនមកពីពាក្យ«ស្រីសឈរ»ទេ!
4 ថ្ងៃ
សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ដែលផ្សាយវីដេអូកុហកអំពីការចាប់ក្មេងវះក្រលៀន
1 ថ្ងៃ
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ឈានចូលដល់វ័យ៩០ឆ្នាំ
1 សប្តាហ៍
ពលរដ្ឋជាង២០០គ្រួសារប្រឈមនឹងការដកកម្មសិទ្ធិដីពីតំបន់រុនតាឯកវិញ
សៀមរាប
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម