កីឡាជាតិ
ជាតិ
លោក ហោ វណ្ណារ៉ា គ្រូបង្វឹកកីឡាប៉េតង់ដ៏មានជោគជ័យ បានទទួលមរណភាពក្នុងអាយុ៨៣ឆ្នាំ 
លោក ហោ វណ្ណារ៉ា បានបណ្តុះបណ្តាលកីឡាករ-កីឡាការិនីប៉េតង់ជាច្រើននៅកម្ពុជា។ រូបថត ហ្វេសប៊ុក May Ratana
×![]()
លោក ហោ វណ្ណារ៉ា គ្រូបង្វឹកកីឡាប៉េតង់ដែលនាំឲ្យកម្ពុជាឈ្នះមេដាយជាច្រើនលើឆាកអន្តរជាតិ បានទទួលមរណភាពនៅប្រទេសវៀតណាមនាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ ក្នុងអាយុ៨៣ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
មានកំណើតនៅខេត្តសៀមរាប លោក ហោ វណ្ណារ៉ា បានប្រកបអាជីពជាគ្រូបង្វឹកកីឡាបាល់ទះចាប់ឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧៤ និងពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩១ ។ លោកជាបុគ្គលដ៏សំខាន់ម្នាក់ដែលនាំឲ្យកីឡាប៉េតង់មានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ ជាពិសេសចាប់តាំងពីឆ្នាំ២០០១ មកដែលកីឡាករ-កីឡាការិនីរបស់កម្ពុជា ក្រោមការដឹកនាំបង្វឹករបស់លោក ហោ វណ្ណារ៉ា ទទួលបានមេដាយមាសជាបន្តបន្ទាប់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងព្រឹត្តិការណ៍អន្តរជាតិនានា៕
© រក្សាសិទ្ធិដោយ thmeythmey.com