ពិភពតារា៖ ថន ថា​ណែ​ត តារា​សិល្បៈ​ក្លាយ​ពី​ជាង​ថតរូប
29, Apr 2015 , 9:26 am        
រូបភាព
ដោយ:


ភ្នំពេញ ៖ បន្ទាប់ពី​បានធ្វើ​ជា​អ្នក​ថតរូប និង​បាន​បញ្ចូល​រូបភាព​របស់ខ្លួន​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមក​កញ្ញា ថន ថា​ណែ​ត ក៏​ទទួលបាន​ការចាប់អារម្មណ៍​ពី​ផលិតករ​ខ្សែភាពយន្ត​ហៅ​នាង​ឲ្យ​ចូល​សម្តែង​តែម្តង ។បើទោះបីជា​មិនទាន់​មានឱកាស​បង្ហាញ​មុខ​សម្តែង​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​ណាមួយ​ក៏ដោយ ប៉ុន្តែ​នាង​បាននិងកំពុង​ត្រួសត្រាយ​ផ្លូវ​លើ​វិថី​សិល្បៈ​ក្នុង​ភាព​សុទិដ្ឋិនិយម​បំផុត។



តារា​សម្តែង​ជើង​ថ្មី​សម្បុរ​ខ្មៅ​ស្រអែម​កញ្ញា ថន ថា​ណែ​ត កន្លងមក​បើទោះបីជា​តារា​ជើង​ថ្មី​រូបនេះ​មាន​មហិច្ឆតា​ចង់​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជា​យូរ​មកហើយ​ក្តី តែ​នាង​ហាក់​មិន​មានឱកាស​បានធ្វើ​ដូច​អ្វីដែល​នាង​ប៉ងប្រាថ្នា​នោះឡើយ ពោលគឺ​ដោយសារតែ​ការងារ​សិល្បៈ​ក្រៅ​រង្វង់​សិល្បៈ​របស់​នាង​បាន​ជ្រៀក​ពេលវេលា​ជា​ពីរ។ តែ​ទោះជា​យ៉ាងណាក្តី​ការ​ស្រមៃ​ចង់​ក្លាយជា​អ្នកសិល្បៈ​នេះ​បាន​លេចចេញ​រូបរាង​ឡើង​ដោយ​មិន​នឹកស្មាន​ដល់​សម្រាប់​តារា​ជើង​ថ្មី​ដែលមាន​ដើមកំណើត​នៅក្នុង​ខេត្តសៀមរាប​រូបនេះ បន្ទាប់ពី​នាង​បាន​ធ្វើជា​អ្នក​ថតរូប ហើយ​បាន​បញ្ចូល​រូបភាព​របស់ខ្លួន​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទើប​មានការ​ចាប់អារម្មណ៍​ពី​ផលិតករ​ខ្សែភាពយន្ត​តែម្តង។

តារា​វ័យក្មេង​ដែលមាន​អាយុ២៣ឆ្នាំ កញ្ញា ថន ថា​ណែ​ត បាន​អះអាង​ឲ្យ​ដឹងថា បន្ទាប់ពី​ការធ្វើ​តេស្ត​សាកល្បង​ជាមួយ​ផលិតករ​ភាពយន្ត​រួចមក​នាង​បានទទួល​ការពេញចិត្ត​ពី​ម្ចាស់​ផលិតករ​នោះ ដើម្បីឱ្យ​សាកល្បង​ក្នុងការ​សម្តែង​ខ្សែ​រឿង​ជា​លើកដំបូង​ឱ្យ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ក្នុង​រឿង “កូនស្រី​អ៊ិ​ស្លាម” ក្នុង​តំណែង​ជា​តួឯក។ ទោះយ៉ាងណា បន្ទាប់ពីនោះ នាង​នៅ​មិនទាន់មាន​ការទាក់ទង​ឲ្យ​សម្តែង​ខ្សែ​វីដេអូ ឬ​ភាពយន្ត​ណាមួយ​ទៀត​នៅឡើយ​ទេ៕



© រក្សាសិទ្ធិដោយ thmeythmey.com