ពិភពតារា៖ ថន ថាណែត តារាសិល្បៈក្លាយពីជាងថតរូប 
×![]()
ភ្នំពេញ ៖ បន្ទាប់ពីបានធ្វើជាអ្នកថតរូប និងបានបញ្ចូលរូបភាពរបស់ខ្លួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមកកញ្ញា ថន ថាណែត ក៏ទទួលបានការចាប់អារម្មណ៍ពីផលិតករខ្សែភាពយន្តហៅនាងឲ្យចូលសម្តែងតែម្តង ។បើទោះបីជាមិនទាន់មានឱកាសបង្ហាញមុខសម្តែងក្នុងខ្សែភាពយន្តខ្នាតធំណាមួយក៏ដោយ ប៉ុន្តែនាងបាននិងកំពុងត្រួសត្រាយផ្លូវលើវិថីសិល្បៈក្នុងភាពសុទិដ្ឋិនិយមបំផុត។
តារាសម្តែងជើងថ្មីសម្បុរខ្មៅស្រអែមកញ្ញា ថន ថាណែត កន្លងមកបើទោះបីជាតារាជើងថ្មីរូបនេះមានមហិច្ឆតាចង់ចូលប្រឡូកក្នុងវិស័យសិល្បៈជាយូរមកហើយក្តី តែនាងហាក់មិនមានឱកាសបានធ្វើដូចអ្វីដែលនាងប៉ងប្រាថ្នានោះឡើយ ពោលគឺដោយសារតែការងារសិល្បៈក្រៅរង្វង់សិល្បៈរបស់នាងបានជ្រៀកពេលវេលាជាពីរ។ តែទោះជាយ៉ាងណាក្តីការស្រមៃចង់ក្លាយជាអ្នកសិល្បៈនេះបានលេចចេញរូបរាងឡើងដោយមិននឹកស្មានដល់សម្រាប់តារាជើងថ្មីដែលមានដើមកំណើតនៅក្នុងខេត្តសៀមរាបរូបនេះ បន្ទាប់ពីនាងបានធ្វើជាអ្នកថតរូប ហើយបានបញ្ចូលរូបភាពរបស់ខ្លួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទើបមានការចាប់អារម្មណ៍ពីផលិតករខ្សែភាពយន្តតែម្តង។
តារាវ័យក្មេងដែលមានអាយុ២៣ឆ្នាំ កញ្ញា ថន ថាណែត បានអះអាងឲ្យដឹងថា បន្ទាប់ពីការធ្វើតេស្តសាកល្បងជាមួយផលិតករភាពយន្តរួចមកនាងបានទទួលការពេញចិត្តពីម្ចាស់ផលិតករនោះ ដើម្បីឱ្យសាកល្បងក្នុងការសម្តែងខ្សែរឿងជាលើកដំបូងឱ្យមណ្ឌលព័ត៌មានស្ត្រីកម្ពុជាក្នុងរឿង “កូនស្រីអ៊ិស្លាម” ក្នុងតំណែងជាតួឯក។ ទោះយ៉ាងណា បន្ទាប់ពីនោះ នាងនៅមិនទាន់មានការទាក់ទងឲ្យសម្តែងខ្សែវីដេអូ ឬភាពយន្តណាមួយទៀតនៅឡើយទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com