ពិភពតារា៖ ទេព្យ បូព្រឹក្យ បដិសេធស្នេហ៍កូនឧកញ៉ា 
×![]()
ភ្នំពេញ៖ ម្ចាស់បទ “មិនជឿថាបងមិនស្រលាញ់អូនទេ” នាងទេព បូព្រឹក្ស តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ត្រូវបានគេសង្ស័យថា បេះដូងតារារូបនេះ មិនមែននៅទំនេរឡើយ ព្រោះតែរយៈពេលចុងក្រោយនេះ លេចឮថា មានបុរសម្នាក់ជាកូន ឧកញ៉ា តាមស្រឡាញ់យ៉ាងប្រកិត ប៉ុន្តែ អ្នកទាំងពីរមិនហ៊ានបណ្តើរគ្នាជាចំហឡើយ។ ទោះយ៉ាងណា បូព្រឹក្យ បានបដិសេធរឿងនេះថា វាមិនពិតនោះទេ។
នាងទេព បូព្រឹក្ស តារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានបើកអាជីវកម្ម ក្រៅសិល្បៈ ជាហាងរក្សាសម្រស់មួយ នាំចូលផលិតផលពីក្រៅប្រទេស ផ្តាច់មុខជាង២ឆ្នាំទៅហើយ នៅម្តុំភ្លើងស្តុបទេព ផន ដោយថៅកែក្មេងរូបនេះ បានដាក់រូបថតនាង និងឈ្មោះ ហាង LCD ដោយបោះទុន ជាង១០ម៉ឺនដុល្លារ ឯណោះ ។
ទេព បូព្រឹក្ស នឹងគម្រប់អាយុ ២២ឆ្នាំ នៅខែធ្នូ ខាងមុខនេះ ជាមួយ រូបសម្រស់គួរឱ្យ ក្នាញ់ គឺប្រាកដជាមានប្រុសមិនតិចទេ លង់ សម្រស់ស្រីស្អាតរូបនេះ បើទោះជាមុននេះ បូព្រឹក្ស មានគីឡូរាងជ្រុលបន្តិចក្តី។ ប៉ុន្តែ គួរ ឱ្យស្តាយ ប្រហែលជាបេះដូងស្រីក្មេងរូបនេះ មិនមែននៅទំនេរឡើយ ព្រោះតែរយៈពេលចុង ក្រោយនេះ លេចឮថា មានបុរសម្នាក់ជាកូន ឧកញ៉ា តាមស្រឡាញ់យ៉ាងប្រកិត ប៉ុន្តែ អ្នក ទាំង២ មិនហ៊ានបណ្តើរគ្នាជាចំហឡើយ។
នាង ទេព បូព្រឹក្ស ដែលមានឈ្មោះហៅក្រៅថា ស្រីនិច បានប្រាប់ថា “មិនដឹងជាម៉េចដែរ ខ្ញុំក៏ឆ្ងល់ដែរថា ឥឡូវមកឮថាខ្ញុំជាមួយកូនឧកញ៉ាហ្នុង! ខ្ញុំមិនដឹងជាត្រូវធ្វើម៉េចទេ បើខ្លួនឯងអត់បានដឹងអីផងហ្នឹង? វាពិបាកដែរ បើថាយើងអត់សង្សារ គេមិនជឿទេ តែកូនឧកញ៉ាណា ខ្ញុំដូចជាមិនស្គាល់ទេ ! និយាយទៅ រាល់លើក ខ្ញុំទៅណាតែជាមួយតារារួមក្រុម ហើយឥឡូវបែរជាឮពាក់ព័ន្ធកូន ឧកញ៉ាទៅវិញ។ ខ្ញុំមិនចង់ឱ្យមានរឿងរញ៉េរញ៉ៃទេ តែបើមានមែន គឺរៀបការតែម្តង (សើច)! តែខ្ញុំក៏អត់ខឹងអ្នកនិយាយដែរ គឺសំខាន់លើខ្លួនឯងប៉ុណ្ណោះ គេថាម៉េចថាទៅ?” ៕
© រក្សាសិទ្ធិដោយ thmeythmey.com