ជាតិ
សង្គមជាតិ
CNC ពង្រីក​កម្មវិធី​ផ្សាយ​ជាមួយ​ទូរទស្សន៍​ល្បី​របស់​កូរ៉េ MBC
30, Apr 2015 , 10:21 am        
រូបភាព
ទូរទស្សន៍​ព័ត៌មាន CNC បានប្រកាស​ចាប់​ដៃគូ​ជាមួយ​ទូរទស្សន៍ MBC (Munhwa Broadcasting Corporation) របស់​កូរ៉េខាងត្បូង ដើម្បី​ពង្រីក​កម្មវិធី​របស់ខ្លួន​ចាប់ពី​ថ្ងៃទី២ខែឧសភា​នេះ​ទៅ។ កម្មវិធី​ព័ត៌មាន ខ្សែភាពយន្ត​ភាគ កម្មវិធី​កំប្លែង កីឡា តន្ត្រី និង​កម្មវិធីផ្សេងៗដ៏​សម្បូរបែប នឹងត្រូវ​បានបង្ហាញ​នៅ​កញ្ចក់​ទូរទស្សន៍ CNC របស់លោក​សេដ្ឋី គិត ម៉េង។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទូរទស្សន៍ CNC។



«នេះ​គឺជា​ឱកាស​នៃ​ការផ្សព្វផ្សាយ​អំពី​កម្ពុជា​នៅមុន​ការចាប់ផ្តើម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុងឆ្នាំ២០១៥នេះ។ វា​ក៏​នឹង​ផ្តល់​បទពិសោធន៍​ថ្មី​ទៀត​ដល់​ពលរដ្ឋ​កម្ពុជា​ជាមួយនឹង​កម្មវិធី​ទូរទស្សន៍​ដ៏​មាន​សារប្រយោជន៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ល្បី​នៅ​អាស៊ី»។ នេះ​ជាការ​គូសបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន ដែល​បន្ថែមថា ក្រុមការងារ​នៃ​ទូរទស្សន៍ MBC នឹង​ជួយ​ផ្តល់ជំនួយ​បច្ចេកទេស ការបង្កើត​កម្មវិធី រួមទាំង​ភាពយន្ត និង​ផ្នែក​តន្ត្រី​ទៀតផង។

MBC គឺ​ស្ថានីយទូរទស្សន៍​មួយ​ដែល​នាំមុខគេ​នៅក្នុង​សាធារណៈរដ្ឋ​កូរ៉េ ហើយក៏​កំពុង​ប្រារព្ធ​ខួប​ឆ្នាំ​ទី៥០ នៃ​ការបង្កើត​ទូរទស្សន៍​នេះ​នៅក្នុង​ឆ្នាំ២០១៥នេះដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com