ជាតិ
សង្គមជាតិ
ម​គ្គុ​ទ្ទេ​សក៍ភាសា​កូរ៉េ​នឹង​ទទួល​ការបណ្តុះបណ្តាល​ភាសា​បន្ថែម​ពី​ទីភ្នាក់ងារ​KOICA
30, Apr 2015 , 11:12 am        
រូបភាព
សៀមរាប៖ ក្រសួងទេសចរណ៍ សហការ​និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ កូយ​កា (Korea International Cooperation Agency) បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ភាសា ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​កូរ៉េ ដើម្បី​ពង្រឹង​ចំណេះដឹង​លើ​ភាសា​មួយ​នេះ។ វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ចាប់ផ្តើម​ពី​ខែឧសភា​តទៅ។



យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងទេសចរណ៍ តាមរយៈ​មន្ទីរ​ទេសច​រណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា វគ្គ​បណ្តុះបណ្តាល​ថ្នាក់​ភាសា​កូរ៉េ មាន​ទាំង​កម្រិត​ថ្នាក់ដំបូង និង​ថ្នាក់​បំប៉ន ដែល​បង្ហាត់​ដោយ​អ្នកស្ម័គ្រចិត្ត​មកពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ កូយ​កា។ ហើយ​ការបណ្តុះបណ្តាល​នេះ គឺ​ដោយ​ឥតគិតថ្លៃ​សម្រាប់​ក្រុម​មគ្គុទ្ទេសក៍​ភាសា​កូរ៉េ​ទាំងអស់។

ក្នុង​លិខិត​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី២២ ខែមេសា​កន្លងទៅ  បាន​បញ្ជាក់ថា សម្រាប់​ថ្នាក់​អ្នក​មិនទាន់​ចេះ​សោះ នឹង​ចូលរៀន​នៅ​ថ្ងៃទី ១៨ ឧសភា ម៉ោង​សិក្សា​ពី​ម៉ោង ៨ព្រឹក ដល់​ម៉ោង ១១កន្លះ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ។ សម្រាប់​ថ្នាក់​បំប៉ន ចាប់ផ្តើម​ពីថ្ងៃ​ទី ១១ ឧសភា ម៉ោង​សិក្សា​ពី​ម៉ោង ៥កន្លះ​ព្រឹក ដល់​ម៉ោង ៧កន្លះ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ។

យ៉ាងណា ក្នុង​សេចក្តីជូនដំណឹង​ដដែល​នោះ មិនបាន​បញ្ជាក់​ពី​ទីតាំង​សិក្សា​នោះទេ ប៉ុន្តែ​ឲ្យ​អ្នក​ដែល​ចាប់អារម្មណ៍ ទាក់ទង​ចុះឈ្មោះ​នៅ​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ ដែលមាន​ទីតាំង​នៅមុខ​សា​លាក​រុ​កោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តសៀមរាប ឫ​តាមរយៈ​ទូរ​សព្ទ ០១២ ៦២៨ ៥២២ ឫ ០៩៧ ៧៦២៨ ៥២២៕


© រក្សាសិទ្ធិដោយ thmeythmey.com