កីឡាជាតិ
World Cup៖ ពូល E ដែលមានកម្ពុជាអាចប៉ះស៊ីរី និងអាហ្វហ្គានីស្ថាននៅលើទឹកដីអ៊ីរ៉ង់
× លោក Ali Kafashianប្រធានសហព័ន្ធកីឡាបាល់ទាត់អីរ៉ង់ (FFIRI) បានប្រកាសថា កីឡដ្ឋាននៅប្រទេសរបស់លោកនឹងទទួលធ្វើជាទឹកដីកណ្តាលនៃការប្រកួតរបស់ក្រុមជម្រើសជាតិស៊ីរី អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ សម្រាប់ព្រឹត្តិការណ៍ប្រកួតជម្រុះ World Cup ជុំទីពីរ។ ការជ្រើសរើសទឹកដីកណ្តាលដោយសារតែប្រទេសទាំងបីមានបញ្ហាអសន្តិសុខ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Press TV របស់អ៊ីរ៉ង់។
អាហ្វហ្គានីស្ថាន និងស៊ីរី ស្ថិតនៅក្នុងពូល E ជាមួយកម្ពុជា ជប៉ុន និងសឹង្ហបុរី ខណៈអ៊ីរ៉ាក់ត្រូវជួបជាមួយវៀតណាម ចិន-តៃប៉ិ ថៃ និងឥណ្ឌូនេស៊ី នៅក្នុងពូល F។
បច្ចុប្បន្ន លោក Kafashianកំពុងរង់ចាំការឆ្លើយតបពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី និងបណ្តាប្រទេសដែលពាក់ព័ន្ធ។ តាមគម្រោង កីឡដ្ឋាន Azadi Stadium ក្នុងទីក្រុងតេអេរ៉ង់ នឹងបើកជំនួបរវាងអាហ្វហ្គានីស្ថាន និងជប៉ុន៕
© រក្សាសិទ្ធិដោយ thmeythmey.com