ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ការដំឡើងប្រាក់ឈ្នួលជូនកម្មករ១២៨ដុល្លារធ្វើអោយកម្មករស្ងប់ចិត្ត
×
ភ្នំពេញ៖ នៅទី១ ខែឧសភា ខាងមុខនេះ សហព័ន្ធសហជីពជាតិកម្ពុជានឹងធ្វើការជួបជុំកម្មករនៅតាមរោងចក្រមួយចំនួននៅក្នុងរាជធានីភ្នំពេញក្នុងថ្ងៃទិវាពលរដម្មអន្តរជាតិ។ អនុប្រធានសហព័ន្ធសហជីពជាតិកម្ពុជា លោក ជូន មុំថុល បាននិយាយថា សហជីពរបស់លោកនឹងរៀបចំជួបជុំកម្មករនៅក្នុងទិវាពលកម្មអន្តរជាតិឆ្នាំនេះ ក្រោមប្រធានបទលើកកម្ពស់លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករ។ ការជូបជុំរបស់កម្មករសហជីពជាតិកម្ពុជានឹងបង្កើតកម្មវិធីសប្បាយៗ សម្រាប់កម្មករនៅតាមរោងចក្រនានានៅក្នុងរាជធានីភ្នំពេញ។
អនុប្រធានសហព័ន្ធសហជីពជាតិកម្ពុជារូបនេះថា ការដំឡើងប្រាក់ឈ្នួលកម្មករ១២៨ដុល្លានៅឆ្នាំ២០១៥ រួមទាំងការបញ្ចុះតម្លៃអគ្គីសនី និងបន្ធូបន្ថយពន្ធលើប្រាក់ខែផ្សេងៗជាដើមនោះ ធ្វើអោយកម្មករបានស្ងប់ចិត្ត និងមានជីវភាពល្អមួយកម្រិតថែមទៀត។
តទៅនេះសូមអញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក គង់ ប៊ុនណា អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រីFM ១០២ ជាមួយលោក ជួន មុំថុល អនុប្រធានសហព័ន្ធសហជីពជាតិកម្ពុជាដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com