ជាតិ
សង្គមជាតិ
ពលរដ្ឋ​អាស៊ាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​កង្វល់​របស់​ពួកគេ
01, May 2015 , 2:48 pm        
រូបភាព
ដោយ:


តំណាង​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ជា​សមាជិក​អាស៊ាន រួមទាំង​ប្រទេស​ទី​ម័​រ​ខាងកើត​ផង បានលើកឡើង​នៅក្នុង​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន ពី​ការព្រួយបារម្ភ​នៅ​ដែល​ប៉ះពាល់​ដល់​សិទ្ធិ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់។ វេទិកា​នេះ​រៀបចំឡើង​ដោយ​ក្រុម​សង្គម​ស៊ីវិល​នៅក្នុង​សហគមន៍​អាស៊ាន ដែល​ប្រព្រឹត្ត​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២២ដល់២៥ ខែមេសា ឆ្នាំ២០១៥

  


មនុស្ស១៥០០នាក់ ជា​តំណាង​ក្រុម​សង្គម​ស៊ីវិល​ធ្វើការ​លើ​វិស័យផ្សេងៗគ្នា តំណាង​ជនជាតិដើម​ភាគតិច និង​ប្រជាពលរដ្ឋ​មកពី​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ទី​ម័​រ​ខាងកើត​ផង​នោះ បាន​ជួបជុំគ្នា​នៅក្នុង​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​កាលពីពេលថ្មីៗនេះ ដើម្បី​ប្រមូល​ក្តីបារម្ភ​របស់​ពួកគេ​ដាក់​ទៅ​រដ្ឋាភិបាលរៀងៗខ្លួន។ ក្នុងចំណោម​ប្រតិភូ​ទាំងអស់ មាន​តំណាង​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង១០០នាក់។

នៅក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅក្នុង​ទីក្រុង​គូ​ឡា ឡាំ​ពួរ នៃ​ប្រទេស​ម៉ាឡេស៊ី​ជា​ប្រធាន​ប្តូរ​វេន វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​ត្រូវបាន​រៀបចំឡើង ដើម្បី​តំណាង​សហគមន៍​មកពី​ប្រទេស​សមាជិក​អាស៊ាននីមួយៗ លើកឡើង​ពី​បញ្ហា​លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ ការគោរព​សិទ្ធិមនុស្ស​ទូទៅ សិទ្ធិ​ជនជាតិដើម​ភាគតិច បញ្ហាដីធ្លី និង​សិទ្ធិ​លំនៅឋាន បញ្ហា​អំពើរ​ពុករលួយ ធនធានធម្មជាតិ ចំណាកស្រុក​របស់​យុវជន ការពង្រឹង​គុណភាព​អប់រំ បញ្ហា​សន្តិភាព និង​សន្តិសុខ​នៅក្នុង​សហ​គន៍​អាស៊ាន​ទាំងមូល ការទទួលខុសត្រូវ​លើ​ការអភិវឌ្ឍ​នៅក្នុង​តំបន់​ទន្លេមេគង្គ និង​ជជែក​ពិភាក្សា​ពី​ការទាញយក​ប្រយោជន៍​ពី​សហគមន៍​អាស៊ាន​សម្រាប់​ប្រជាពលរដ្ឋ​ទាំងមូល​ជាដើម។       


© រក្សាសិទ្ធិដោយ thmeythmey.com