កីឡាជាតិ
ក្រុម​ស៊ី​ប៉ាក់​តា​ក្រ​នារី​ចេញទៅ​ដណ្ដើមពាន King Cup នៅ​ថៃ មុន​ស៊ី​ហ្គេម​មកដល់
02, May 2015 , 11:40 am        
រូបភាព
ដោយ:
សហព័ន្ធ​កីឡា​សី​ប៉ា​ក់តា​ក្រ​កម្ពុជា បាន​បញ្ជូន​ក្រុមកីឡា​ការិនី​ជម្រើសជាតិ​របស់ខ្លួន​ចេញទៅ​ប្រកួត​ដណ្ដើម​ពានរង្វាន់ The 30th king's Cup Takraw World Championships នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែលជា​ការប្រកួត​កម្ដៅ មុន​ចេញទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០១៥ នៅ​សិង្ហ​បុរី។



លោក ជាតិ ខេមរា គ្រូបង្វឹក​ក្រុម​សី​ប៉ា​ក់តា​ក្រ​ជម្រើសជាតិ​បាន​ប្រាប់​មកពី​ប្រទេស​ថៃ​ថា ព្រឹត្តិការណ៍​នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ៤ ដល់ ១០ ខែ ឧសភា ឆ្នាំ ២០១៥ ដោយមាន​ប្រទេស​ជាង ៣០ ចូលរួម ហើយ​ចែកជា​វិញ្ញាសា​សម្រាប់​បុរស និង នារី។ King Cup 2015 នេះ​ចែកចេញជា Premeir Division, Division 1, Division 2 និង Division 3 ខណៈ​វិញ្ញាសា​ប្រកួត​មាន ប្រកួត​ជា Team, Regu, Double និង Hoop។

សម្រាប់​ក្រុម​បុរស​របស់​កម្ពុជា មិនបាន​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​នេះ​ទេ​ព្រោះ​ជាប់​ហ្វឹកហាត់​សី​ឈិន​ឡូ​ន នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ត្រៀម​ប្រកួត​នៅ​សី​ហ្គេម។ កម្ពុជា នឹង​បញ្ជូន​ក្រុម​កីឡាករ​ប្រកួត​សី​ឈិ​ឡូ​ន ហើយ​ក្រុម​នារី​ប្រកួត​សី​ប៉ាក់​តា​ក្រ។

ចំណែក​ក្រុម​នារី​កម្ពុជា​ធ្លាប់បាន​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ មួយរយៈ​ធំ មុន​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​នេះ។ កីឡាការិនី​ជម្រើសជាតិ​ទាំង ៨ នាក់​មាន សន សុភាព, អ៊ុក សុខសាន្ត, សន សុ​ភ័​ណ្ឌ, ច​ន ពេជ្រ​ញ៉ា, ពេជ្រ សុ​ផា, ងួន ច័ន្ទ​បូរ​មី, ឯម ពិសិដ្ឋ និង សុទ្ធ ស្រី​លក្ខណ៍ ក៏មាន​ឈ្មោះ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​នេះដែរ៕





© រក្សាសិទ្ធិដោយ thmeythmey.com