ពីនេះ ពីនោះ
តើ​ពាក្យ «កាលៈទេសៈ, កាឡៈទេសៈ» មួយណា​ត្រូវ?
02, May 2015 , 9:00 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន​នៅតែ​ប្រើពាក្យ​ទាំងពីរ​នេះ​ច្រឡំ​ដោយ​មិនដឹងថា​ពាក្យ​មួយណា​ត្រូវ ឬមួយ​ណា​ខុស​ឡើយ។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា«កាលៈទេសៈ»។ ពាក្យ​នេះ​ជា​នាម មានន័យថា កាលសម័យ​របស់​ស្រុកទេស កាល​និង​ប្រទេស។ ឧទាហរណ៍ មុននឹង​ប្រកបមុខរបរផ្សេងៗ គប្បី​ពិចារណា​លៃលក​មើល​ឲ្យ​សមរម្យ​ទៅតាម​កាលៈទេសៈ។



ប៉ុន្តែ សព្វថ្ងៃ​គេ​ច្រើន​ប្រើ​សំដៅ​ន័យ​ថា៖ «ហេតុការណ៍​ចម្លែក, ប្រវត្តិហេតុ, ព្រឹត្តិការណ៍ផ្សេង, ការ​វិបរិត​ប្រែប្រួល»៕
[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com