ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​មាន​អាហារ​អ្វីខ្លះ ដែល​មិន​គួរឱ្យ​កូន​បរិភោគ ពេល​នៅ​ពោះ​ទទេ?
30, Jan 2022 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
អ្នក​ត្រូវតែ​ចងចាំ​ថា អាហារ​ទាំងឡាយ​ខាងក្រោម​នេះ អ្នក​មិន​គួរឱ្យ​កូន​បរិភោគ​ទេ ទោះបីជា​គេ ឃ្លាន​យ៉ាងណាក៏ដោយ។ តើ​មាន​អ្វីខ្លះ?



1.    អ្នក​មិន​ត្រូវឱ្យ​កូន​បរិភោគ​ផ្លែ​ទន្លាប់ និង​ប៉េងប៉ោះ នៅពេលដែល​គេ​ឃ្លាន​ឡើយ ព្រោះ​វា​មាន​សារធាតុ​ម្យ៉ាង ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ក្រពះ​ខ្លាំងណាស់។
2.    មិនត្រូវ​ឱ្យ​កូន​បរិភោគ​ចេក នៅ​ពោះ​ទទេរ​ទេ ព្រោះ​វា​មិន​ត្រឹមតែ​ប៉ះពាល់​សរសៃឈាម​ទេ ហើយ​ថែមទាំង​ប៉ះពាល់ ដល់​បេះដូង​ទៀតផង។
3.    អ្នក​ក៏​មិនត្រូវ​ឱ្យគេ​បរិភោគ​ក្រូច នៅពេល​ឃ្លាន​ដែរ ព្រោះ​វា​មាន​ជាតិ​ជូរ ដែល​ប៉ះពាល់​ដល់​ក្រពះ​ខ្លាំងណាស់។
4.    ជាងនេះទៅទៀត អ្នក​ក៏​មិនអាច​ឱ្យ​កូន បរិភោគ​ដំឡូងបារាំង​ដែរ។
5.    អ្នក​មិន​ត្រូវឱ្យ​កូន​ផឹក​តែ និង​ភេសជ្ជៈ​ដែល​ត្រជាក់​ពេក​ទេ ព្រោះ​វា​សុទ្ធតែ​ប៉ះពាល់ ដល់​សុខភាព​កូន​អ្នកខ្លាំង​ណាស់ ដោយ​អ្នក​មិនដឹង​ខ្លួន៕

ផ្តល់សិទ្ធិដោយ៖ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com