ជាតិ
សង្គមជាតិ
កាសែតអង្គរធំ​៖ បុរសស្រវឹង​ ជិះកង់បុកយន្តហោះ​
02, May 2015 , 2:07 pm        
រូបភាព
ដោយ: ថ្មីៗ
គេមិនទាន់ឃើញហេតុការណ៍ «មនុស្ស​ខាំ​ឆ្កែ» ដែល​ជាឧទាហរណ៍មួយ​ដើម្បី​ពន្យល់អំពី​និយមន័យ​នៃព័ត៌មាននោះនៅឡើយទេ។ ប៉ុន្តែ​ចាប់ពីពេលនេះទៅ គ្រូសារព័ត៌មានអាច​លើកយកករណី បុរសជិះកង់បុកយន្តហោះ ធ្វើជាឧទាហរណ៍ជាក់ស្តែង​ដើម្បី​ពន្យល់សិស្សសារព័ត៌មាន​អំពី​អ្វីជាព័ត៌មាន។



កាសែតអង្គរធំបាន​ចុះផ្សាយ​ព័ត៌មាន​ដ៏គួរភ្ញាក់ផ្អើល និងបែបកំប្លែងផង​អំពី​បុរស​ម្នាក់ដែលបានជិះកង់បុកយន្តហោះ​ដែល​គេ​ចតចោល​ កាលពី​រសៀល​ថ្ងៃទី​១​ឧសភា​ នៅក្នុង​ភូមិ​ព្រៃព្រីងត្បួង សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។ យោងតាម​កាសែតអង្គរធំ បុរសអាយុ​២៨​ឆ្នាំ ​ដែលបានសេពគ្រឿងស្រវឹងនោះ​ក៏មិនមាន​របួស​ធ្ងន់ធ្ងរ​ដែរ ហើយ​យន្តហោះ​ក៏មិន​បានខូចខាតឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com