ជាតិ
សង្គមជាតិ
ខ្យល់​កន្ត្រាក់​នឹង​បន្ត​កើតមាន​រហូតដល់​ពាក់​កណ្តាលខែ​មិថុនា
02, May 2015 , 2:45 pm        
រូបភាព
ឥទ្ធិពល​ខ្យល់មូសុង​និរតី (មូសុងវស្សា) នឹង​មកដល់​កម្ពុជា ចាប់ពី​ថ្ងៃទី០៤ ឬ​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ខាងមុខនេះ ។ នេះ​បើ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បានចេញ​ផ្សាយ​នៅ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៥ ។


បើតាម​សេចក្តីជូនដំណឹង​ដដែល បរិមាណ​ទឹកភ្លៀង​ដែល​នឹង​ធ្លាក់ចុះ នឹងមាន​កម្រិត​ពី​តិច ទៅ​បង្គួរ ចាប់ពី​ខែឧសភា ដល់​ខែមិថុនា និង​មាន​កម្រិត​ច្រើន ចាប់​ខែកក្កដា ដល់​ខែតុលា ។ ក្នុង​រដូវវស្សា​នេះ ក៏​នឹងមាន​បាតុភូតផ្សេងៗផងដែរ ដូចជា ផ្គរ រន្ទះ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ដែល​បន្ត​កើតមាន​ច្រើន រហូតដល់​ពាក់កណ្តាល​ខែមិថុនា។

តាម​ការព្យាករណ៍​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្ថានភាព​អាកាសធាតុ​ប្រទេស​កម្ពុជា ក្នុង​រដូវវស្សា​ឆ្នាំនេះ នឹង​ជួបប្រទះ​នូវ​ភ្លៀង​រដូវវស្សា ដែល​នឹង​ចាប់ផ្តើម​ធ្លាក់​រាយប៉ាយ​ទូទាំងប្រទេស ជា​បន្តបន្ទាប់ ចាប់ពី​ខែឧសភា​តទៅ ។

សេចក្តីជូនដំណឹង​ដដែល​បន្តថា ក្រសួង​ធាន​ធន​ទឹក នឹង​បន្ត​តាមដាន​ស្ថានភាព​អាកាសធាតុ​នា​រដូវវស្សា​នេះ​ជាប់​ជាប្រចាំ ហើយ​នឹងធ្វើ​សេចក្តីជូនដំណឹង​បន្ថែម​ក្នុងករណី​ចាំបាច់៕






© រក្សាសិទ្ធិដោយ thmeythmey.com