កីឡាជាតិ
ស៊ី​ហ្គេម៖ បាល់បោះ​កម្ពុជា នៅ​ពូ​ល​ជាមួយ​ម្ចាស់ផ្ទះ​សិង្ហ​បុរី
02, May 2015 , 7:56 pm        
រូបភាព
ដោយ:
លទ្ធផល​នៃ​ការចាប់​ពូ​ល​ជ្រើសរើស​ក្រុម​ក្នុងការ​ប្រកួត​លើ​វិញ្ញាសា​បាល់បោះ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០១៥ នៅ​ប្រទេស​សិង្ហ​បុរី នេះ​ដោយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ស្ថិតក្នុង​ពូ​ល B ជាមួយ​ក្រុម​ម្ចាស់ផ្ទះ។



យោងតាម​វេ​ប​សាយ​ផ្លូវការ seagames2015 សម្រាប់​វិញ្ញាសា​បាល់បោះ ផ្នែក​បុរស ចែកជា ២ ពូ​ល មាន ពូ​ល A ហ្វីលីពីន, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី និង ទី​ម័​រ​ខាងកើត ហើយ​ពូ​ល B មាន ថៃ, សិង្ហ​បុរី, កម្ពុជា, មី​យ៉ាន់​ម៉ា និង វៀតណាម។ ការប្រកួត​ចាប់ពី​ថ្ងៃទី ៩ ដល់ ១៥ ខែ មិថុនា នៅ​កីឡដ្ឋាន Kallang Cluster។

ចំណែក​វិញ្ញាសា​ផ្នែក​នារី​វិញ មិនមាន​ការបែងចែក​ពូ​ល​នោះទេ ព្រោះ​មាន​ក្រុម​ចូលរួម​តែ ៦ ដោយ​ត្រូវធ្វើ​ការប្រកួត​វិលជុំ​សន្សំ​ពិន្ទុ។ ក្រុម​ទាំង ៦ មាន​ហ្វីលីពីន, ថៃ, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, វៀតណាម និង សិង្ហ​បុរី។

សម្រាប់​បាល់បោះ​ជា​វិញ្ញាសា ១ ក្នុងចំណោម​វិញ្ញាសា ៣៦ ប្រភេទ​កីឡា​ដែលមាន ៤០២ វិញ្ញាសា​ដែល​ដាក់ឱ្យ​អត្ត​ពលិកម​ក​ពី​ប្រទេស​ទាំង ១១ ក្នុង​តំបន់​អាស៊ាន​ធ្វើការ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០១៥ នេះ។ ពិធី​បើក​ផ្លូវការ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី ៥ ខែមិថុនា ហើយ​បិទ​វិញ​នៅ​ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៥៕


© រក្សាសិទ្ធិដោយ thmeythmey.com