អន្តរជាតិ
បុរស​ម្នាក់​ជាប់គុក ១៨៤ឆ្នាំ​ ពីបទ​បង្ខំ​មិត្តស្រី​មិនទាន់​គ្រប់​អាយុ​ឲ្យ​ថត​រឿង​សិច
03, May 2015 , 9:20 am        
រូបភាព
ដោយ:
តុលាការ​ជាន់ខ្ពស់​នៅក្នុង​តំបន់​Brooklyn បាន​កាត់ទោស​ឲ្យ​បុរស​ម្នាក់​ជាប់គុក ១៨៤ ឆ្នាំ ដោយសារតែ​បុរស​ម្នាក់នេះ បាន​បង្ខំ​មិត្តស្រី​មិនទាន់​គ្រប់​អាយុ​របស់គាត់ ឲ្យ​រួមភេទ​ជាមួយ​បុរស​ជាច្រើន​នាក់ ហើយ​រូបគេ​នឹង​ថត​វា​ជា​ខ្សែ​វីដេអូ​សិច។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត New York Post ។



កាសែត​ក៏បាន​ផ្សាយ​ឲ្យ​ដឹងថា បុរស​ម្នាក់​នោះ​ឈ្មោះ Valdivienzo មាន​អាយុ ៣៨ មាន​លួងលោម​ក្មេងស្រី​ជា​ជនរងគ្រោះ​ដែលមាន​អាយុ​ទើបតែ ១៣ ឆ្នាំ ឲ្យ​នាង​ជឿជាក់ថា រូបគេ​ពិតជា​ស្រលាញ់​នាង​ខ្លាំង ហើយ​នាង​ព្រម​ប្រគល់​ខ្លួន​បុរស​ម្នាក់​នោះ។ ក្រោយមកទៀត​បុរស​នោះ បាន​យក​នាង​ទៅ​ឲ្យ​រួមភេទ​ជាមួយ​បុរសផ្សេងៗ ជាច្រើន​នាក់​ទៀត​ដើម្បី​ថត​ជា​វីដេអូ​សិច​ទុក។

បើតាម​ការបញ្ជា​ក់រប​ស់​ព្រះរាជអាជ្ញា នៅក្នុង​ខ្សែ​វីដេអូ​សិច​នោះ ក៏មាន​សកម្មភាព​រប​ស់បុរ​សម្នាក់​នោះ បាន​រួមភេទ​ជាមួយ​ក្មេងស្រី​ជា​ជនរងគ្រោះ​ផងដែរ។ លោក Valdivienzo ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ក្នុងករណី​ជាច្រើន​ដូចជា ការចាប់រំលោភ​ច្រើនដង ការបង្ខំ​ឲ្យ​រួមភេទ និង​ការបង្ក​គ្រោះថ្នាក់​ដល់​កុមារ។

ក្មេងស្រី​ជា​ជនរងគ្រោះ​បាន​និយាយថា ស្ថិតក្នុង​វ័យ ១៣ ឆ្នាំ អ្វីដែល​នាង​ចង់បាន​នោះគេ​ការស្រលាញ់ និង​ចង់​ឲ្យ​មាន​អ្នក​ដែល​ត្រូវការ​នាង ហើយ​នាង​បាន​ជួប​ដូច​បំណង ប៉ុន្តែ​នាង​មិន​នឹកស្មានថា បុរស​ម្នាក់​នោះ​បែរជាយក​នាង​សម្រាប់​ថត​វីដេអូ​សិច​យ៉ាង​ដូច្នេះ​ទេ។ នាង​ក៏បាន​បន្ថែមថា នៅពេលនេះ​នាង​មាន​អារម្មណ៍​ថា​សប្បាយចិត្ត ដែល​បុរស​ម្នាក់​នោះ​ត្រូវ​ជាប់គុក ហើយ​ចាប់ពីពេលនេះ​ទៅ​គេ​មិនអាច​ធ្វើបាប​នាង​ទៀត​ទេ ហើយ​នាង​មាន​អារម្មណ៍​ថា​មាន​សេរីភាព៕




© រក្សាសិទ្ធិដោយ thmeythmey.com