ពីនេះ ពីនោះ
តើ​ពាក្យ «ជំ, ជុំ» ប្រើ​ខុសគ្នា​ដូចម្តេច?
03, May 2015 , 9:40 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន នៅតែ​ប្រើពាក្យ​ទាំងពីរ​នេះ​ដោយ​មិនដឹងថា​ពាក្យ​មួយណា​ត្រូវ ឬមួយ​ណា​ខុស​ឡើយ។ ហើយក៏​មិនដឹងថា​ពាក្យ​មួយណា​ប្រើ​ក្នុងន័យ​ណាមួយ​នោះដែរ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ​នៃ​ពាក្យ​ទាំងពីរ​នេះ​ខុសគ្នា​យ៉ាង​ដូច្នេះ​ថា៖



ទី១ ពាក្យ «ជំ» ជា​កិរិយាសព្ទ មានន័យថា ពិគ្រោះ, ស្នើ​ឲ្យ​ដឹង​ការណ៍, ឲ្យ​ដឹង​ផ្លូវច្បាប់។ ឧទាហរណ៍៖ ខ្ញុំ​បាន​ទៅ​ជំ​អំពី​ការណ៍​ហ្នឹង​រួចហើយ, លោក​មានប្រសាសន៍ថា ឥតមាន​ច្បាប់​ហាម​ទេ, ចាំ​ជំ​ញាតិ​មើល​សិន។

ទី២ ពាក្យ «ជុំ» ជា​កិរិយាសព្ទ មានន័យថា មូលគ្នា។ បើជា​នាម មានន័យថា ដំណើរ​វង់​វិល​ចួប​មក​កន្លែង​ដដែល​វិញ។ ឧទាហរណ៍៖ ដើរ​មួយ​ជុំនគរ, ដើរ​ប្រទក្សិណ​វិហារ៣ជុំ៕
[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com