ជាតិ
រូបត្លុក
សង្គមជាតិ
អ្នកកាសែត​ខ្មែរ​នៅតែ​ភ័យខ្លាច​ស្រមោល​គំរាមកំហែង
03, May 2015 , 2:08 pm        
រូបភាព
ដោយ:
បរិយាកាស​ទូទៅ​នៃ​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា បាន​រីកចំរើន​មែន។ ប៉ុន្តែ​អ្នកកាសែត​នៅ​មិនទាន់​បានទទួល​អារម្មណ៍​នៃ​សេរីភាព​ពេញលេញ​ក្នុង​អាជីព​របស់ខ្លួន​នៅឡើយ​ទេ។ ករណី​ជាច្រើន​ក្នុង​អតីត​កាលដែល​បានកើត​លើ​អ្នកកាសែត ដូចជា​ឃាតកម្ម ការគំរាមកំហែង ពាក្យបណ្តឹង​ព្រហ្មទណ្ឌ​ជាដើម នៅតែ​តាម​លង​អ្នកកាសែត​ជានិច្ច។



បរិយាកាស​នៃ​ការគំរាមកំហែង​ទាំងនេះ បាន​ជះឥទ្ធិពល​តិច ឬ​ខ្លាំង​ដល់​អ្នកកាសែត ដែល​បាន​បង្កើត​អារម្មណ៍ Self-censorship ហើយ​ដែល​អារម្មណ៍​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនុវត្ត​ការងារ​ប្រសិទ្ធភាព​មួយ សម្រាប់​ពលរដ្ឋ រដ្ឋាភិបាល និង​សង្គម​កម្ពុជា​ទាំងមូល។

រដ្ឋាភិបាល​ត្រូវ​ប្រកាស​ធានា​ឡើងវិញ​ដល់​ការអនុវត្ត​ការងារ​របស់​អ្នកកាសែត ដែលជា​ដៃគូ​របស់​រដ្ឋាភិបាល ហើយ​ដែល​កំពុង​ចូលរួមចំណែក​ក្នុង​ការកសាង​ប្រទេស៕




© រក្សាសិទ្ធិដោយ thmeythmey.com