ពីនេះ ពីនោះ
តើ​ពាក្យ «អ​នែក, អនេក, អ​ណែ​ក, អណេក» មួយណា​ត្រូវ?
05, May 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ភាគច្រើន ប្រើពាក្យ​ទាំងអស់នេះ ទាំង​ភាសា​និយាយ ទាំង​ភាសាសរសេរ គឺ «អ​នែក ឬ អ​ណែ​ក» ដែលជា​ពាក្យ​ខុស​ទៅវិញ។ តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា«អនេក» ជា​នាម​មានន័យថា មិនមែន​តែមួយ គឺ​ច្រើន​ដែល​រាប់​ពុំបាន ប្រមាណ​ពុំ​អស់។ ឧទាហរណ៍៖ ច្រើន​អនេក ច្រើន​ក្រៃ។ ល៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com