ពីនេះ ពីនោះ
លក្ខណៈពិសេស​ទាំង១០របស់​មេដឹកនាំ​ល្អ
05, May 2015 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
 
១. មានគំនិត​ច្នៃប្រឌិត៖ ជា​មេដឹកនាំ​ដែល​គិត​បែប​វិជ្ជា​មាន និង​មានគំនិតថ្មីៗ ហើយ​យកគំនិត​ច្នៃប្រឌិត​ទាំងនោះ​ទៅ​អនុវត្តន៍​ឲ្យ​ទទួលបាន​ជោគជ័យ។



. ការ​ផ្តួច​ផ្តើ​គំនិត៖ ជា​មេដឹកនាំ​ដែល​លើក​ពី​គោល​គំនិតធំៗ ដើម្បី​ឲ្យ​សមា​ជិ​ក្រុម​ជជែក​ពិភាក្សា និង​វិភាគ​ឲ្យ​បាន​លម្អិត​ល្អន់​និង​ស៊ីជម្រៅ រួច​យកមក​រៀបចំ​ជា​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​អនុវត្តន៍​ឲ្យ​ចេញ​ជា​លទ្ធិ​ផល។

៣. ពង្រឹង​សម្ថ​ភាព​ក្រុម៖ ជា​មេដឹកនាំ​ដែល​ផ្តល់​វគ្គ​បណ្តុះបណ្តាល ផ្តល់​ចំណេះដឹងថ្មីៗ និង​ពង្រឹងស្មារតី​ដល់​សមាជិក​ក្រុម។

៤. ការលើកទឹកចិត្ត៖ ជា​មេដឹកនាំ​ដែល​ចូលចិត្ត​លើកទឹកចិត្ត​តាមរយៈ​ការសរសើរ ការយកចិត្តទុកដាក់ សួរសុខទុក្ខ និង​ឲ្យ​តម្លៃ​លើ​សមាជិក​ក្រុម។

. បង្កើន​ភាព​ស្និត​ស្នាល៖ ជា​មេដឹកនាំ​ដែល​មិន​ប្រកាន់​ឋាន តួនាទី​រវាង​មេ និង​កូនចៅ​ឡើយ។ ផ្ទុយ​មកវិញ ជា​មេដឹកនាំ​ដែល​ដាក់ខ្លួន​ស្មើរ​នឹង​កូនចៅ យកចិត្តទុកដាក់ និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​កូនចៅ។ 

. ជឿជាក់​លើ​ខ្លួនឯង និង​ក្រុម៖ ជា​មេដឹកនាំ​ដែលមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ចំពោះ​ការបំពេញ​ការ និង​ទុកចិត្ត​លើ​សមត្ថភាព​របស់​សមា​ជិ​ក​ក្រុម។

៧. ការទទួលខុសត្រូវ៖ ជា​មេដឹកនាំ​ដែលមាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុងការ​បំពេញការងារ និង​ការសម្រេចចិត្ត។ មិន​មែនមាន​បញ្ហា​ទំលាក់កំហុស​ដាក់​កូនចៅ ឬ​រត់គេច​ពី​បញ្ហា​ទេ ហើយក៏​មិន​យក​លេស​ថា មកពី​ហេតុនេះ ឬ​ហេតុផល​នោះដែរ។

៨. មាន​ភាពស្មោះត្រង់៖ ជា​មេដឹកនាំ​ដែល​គោរព​តាម​គោលការណ៍ តាមច្បាប់​របស់​ស្ថាប័ន មិន​ពុករលួយ និង​មិន​ប្រកាន់បក្ស​ពួកនិយម​ឡើយ។

៩.
ធ្វើការ​សកម្ម​ជាង​អ្នកដទៃ៖ ជា​មេដឹកនាំ​ដែល​ចេញមុខ​ធ្វើ​សកម្មភាព​មុនគេ បើទោះជា​ការងារ​នោះ​លំបាក​យ៉ាងណាក្តី មាន​ហា​នី​ភ័យ​យ៉ាងណាក្តី ក៏​នៅតែ​ចេញមុខ​ធ្វើ​ការងារ​នោះ​មុនគេ​រហូត។

១០. ការវិនិច្ឆ័យ៖ ជា​មេដឹកនាំ​ដែលមាន​ការវិនិច្ឆ័យ​ទៅតាម​គោលការណ៍ តាម​លក្ខខណ្ឌ​របស់​ស្ថាប័ន និង​យោងទៅតាម​ហេតុផល និង​ភ័ស្តុតាង​ច្បាស់លាស់៕



© រក្សាសិទ្ធិដោយ thmeythmey.com