ពីនេះ ពីនោះ
កំណត់​គោលដៅ​ជីវិត​ដោយ​របៀប​ណា ដើម្បី​កុំ​ឲ្យ​ខុស!
06, May 2015 , 7:55 am        
រូបភាព
ដោយ: ថ្មីៗ
មាន​មនុស្ស​មិនតិច​ទេ ដែលមាន​ក្តី​ស្រមៃ​ជាច្រើន​ថា ខ្លួន​ចង់​សម្រេចបាន​នេះ ចង់​សម្រេចបាន​នោះ តែ​ក្តី​ស្រមៃ ឬអ្វី​ដែល​ពួកគេ​ចង់​សម្រេច​នៅក្នុង​ជីវិត​នោះ គឺ​មិនអាច​ទទួលបាន​ជោគជ័យ​ឡើយ ពីព្រោះ​ពួកគេ​មិនបាន​កំណត់​គោលដៅ​មួយ​ឲ្យ​បានជា​ក់លាក់ មិនបាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង​មិន​ស្គាល់​ខ្លួនឯង​ច្បាស់។ ល។ តើ​គួរ​ធ្វើ​យ៉ាងដូចម្តេច ទើប​អាច​កំណត់​គោលដៅ​ជីវិត​មួយ​បានល្អ?  



១.
ដឹង​ពី​ចំណង់​ចំណូលចិត្ត៖ អ្នក​ត្រូវ​ប្រើការ​ស្រមៃ និង​គិតក្នុងចិត្ត​ថា អ្វីខ្លះ​ដែល​អ្នក​ចង់បាន ចូលចិត្ត ត្រូវការ និង​អ្វីដែល​អ្នក​ស្រឡាញ់​ពេញ​មួយជីវិត។

២. ទេ​ព្យ​កោសល្យ៖ គឺជា​អ្វី​ដែលមាន​នៅក្នុង​ខ្លួន ឬ​ហៅថា​ជា​ដុត​ពី​កំណើត។ ដើម្បី​ដឹង​ពី​ទេ​ព្យ​កោសល្យ​ខ្លួនឯង អ្នក​ត្រូវ​គិតថា អ្វីខ្លះ​ដែ​ស​អ្នក​ចូលចិត្ត​ធ្វើ​វា ហើយ​ធ្វើបាន​យ៉ាង​ល្អ​ទៀតផង។ ឧទាហរណ៍​ដូចជា៖ អ្នក​ពូកែ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ, អ្នក​ពូកែ​ដឹកនាំ​អ្នកដទៃ។ ល។ 

៣. ដឹង​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ៖ ការដឹង​ពី​ចំណុចខ្លាំង​និង​ខ្សោយ​របស់ខ្លួន នឹងធ្វើ​ឲ្យ​អ្នកកំណត់​គោលដៅ​ជីវិត មិន​លើសពី​សមត្ថភាព​ខ្លួនឯង​ខ្លាំងពេក​ឡើយ។ ដើម្បី​ដឹងថា​ចំណុច​ណាខ្លះ​ជា​ចំណុចខ្លាំង​ឬ​ខ្សោយ គឺ​អ្នក​ត្រូវ​សង្កេតមើល​ដោយ​ខ្លួនឯង ថា អ្វីខ្លះ​ដែល​ខ្លួនឯង​ធ្វើបាន​ល្អ ហើយ​មាន​អ្នកដទៃ​សរសើរ​ថា ត្រង់ចំណុច​ហ្នឹង​អ្នក​ពិតជា​ធ្វើ​បានល្អ​មែន។ រីឯ ចំណុចខ្សោយ​វិញ គឺ​ត្រូវ​គិត​ដូចគ្នា ប្រសិនជា​អ្នកដឹង​ពី​ចំណុចខ្សោយ​ហើយ អ្នក​ត្រូវ​ចាប់ផ្តើម​កែលម្អ និង​ព្យាយាម​ពង្រឹង​វា​ឲ្យ​ក្លាយជា​ចំណុចខ្លាំង​របស់​អ្នក​វិញ។
 
៤.
កំណត់​គោលដៅ​ជីវិត៖ បន្ទាប់ពី​អ្នក​បានដឹង​ទាំងបី​ចំណុច​ខាងលើ​របស់ខ្លួន​ហើយ អ្នក​ត្រូវ​កំណត់​គោលដៅ​ជីវិត​របស់​អ្នក​ទៅតាម​ចំណង់​ចំណូលចិត្ត ទេ​ព្យ​ស​ល្យ និង​ចំណុចខ្លាំង​របស់​អ្នក។ បន្ថែម​ពីនេះ ដើម្បី​ឲ្យ​គោលដៅ​ជីវិត​របស់​អ្នក​កាន់​តែមាន​អត្ថន័យ ទី១ ដឹង​ពីអ្វី​ដែល​អ្នក​ចង់​ធ្វើ ទី២ ធ្វើ​វា​ដោយ​របៀប​ណា? និង​ទី៣ ធ្វើ​វា​ដើម្បី​អ្វី?

៥. រៀបចំ​ផែនការ​សកម្មភាព៖ បន្ទាប់ពី​កំណត់​គោលដៅ​ជីវិត​រួចហើយ អ្នក​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព រួច​យកមក​អនុវត្តន៍​ឲ្យ​ចេញ​ជា​លទ្ធិ​ផល និង​អាច​សម្រេច​តាម​គោលដៅ​ជីវិត​របស់​អ្នក។ ដើម្បី​រៀបចំ​ផែនការ​បានល្អ អ្នក​ត្រូវ​គិតថា​សកម្មភាព​ណា​គួរ​ធ្វើ​មុន​និង​ក្រោយ ហើយ​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​រយៈពេល១ឆ្នាំ​អាច​សម្រេចបាន​អ្វីខ្លះ? រយៈពេល២ឆ្នាំ និង៣ឆ្នាំ​ទៀត អាច​សម្រេចបាន​អ្វីខ្លះ​ទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com