ពីនេះ ពីនោះ
ពាក្យ «តឹងរ៉ឹង, តឹងរឹង» មួយណាត្រូវ?
×
មនុស្សមួយចំនួននៅតែប្រើពាក្យទាំងពីរនេះច្រឡំគ្នា ដោយមិនដឹងថាពាក្យណាមួយត្រឹមត្រូវនោះទេ។ តាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យដែលត្រឹមត្រូវ គឺសរសេរជា«តឹងរ៉ឹង» ជាគុណនាម មានន័យថា បង្គាប់, បង្ខំឲ្យឆាប់, តឿនបង្ខំ, បង្ខំយ៉ាងតឹងខ្លាំង។ ល៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com