ពិភពតារា៖ វ៉ា​ឌី ភា​លីង បដិសេធថា​គ្មាន​ឧកញ៉ា​ចិញ្ចឹម​ទេ
06, May 2015 , 9:43 am        
រូបភាព
ដោយ:


ភ្នំពេញ៖អតីត​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ស្ពា​ក Spark Music កញ្ញា​វ៉ា​ឌី ភា​លីង បាន​ឱបក្រសោប​នូវ​ប្រជាប្រិយភាព​ល្បី​គួរសម កាលពី​អំឡុង​ឆ្នាំ២០១០ ហើយក៏​ត្រូវ​បាត់​ស្ងាត់​សូន្យ ស្ទើរតែ​បាត់ឈ្មោះ​ពី​ពិភព​សិល្បៈ​រហូតមក ក្រោយពី​ល្បី​ថា នាង​មាន​ឧកញ៉ា​ម្ចាស់​ស្នេហ៍ បង្ខំ​ឱ្យ​នាង​ដកខ្លួន​ពី​សិល្បៈ ទៅសម្ងំ​រស់នៅ​សោយសុខ​លើ​គំនរ​ទ្រព្យសម្បត្តិ​វីឡា ដុល្លារ និង​ឡាន​ទំនើប​ទៀតផង​តែ​នាង​បាន​បដិសេធ​រឿងនេះ។



ការដកខ្លួន​ឱ្យនៅ​ឆ្ងាយ​ពី​ពិភព សិល្បៈ​របស់ ស្រី​ស្អា​តវ៉ា​ឌី ភា​លីង ក៏​លេចចេញ​នូវ​ព័ត៌មាន អាស្រូវ មួយចំនួន ដោយ​គេ​នាំគ្នា​និយាយថា នាង​មាន​ឧកញ៉ា​ម្ចាស់​ស្នេហ៍ បង្ខំ​ឱ្យ​នាង​ដកខ្លួន​ពី​សិល្បៈ ទៅសម្ងំ​រស់នៅ​សោយសុខ​លើ​គំនរ ទ្រព្យ វីឡា ដុល្លារ និង​ឡាន​ទំនើប​ទៀតផង។ តែ​សម្រាប់​ព័ត៌មាន​មួយ​នេះ​កន្លងមក ក៏ត្រូវ​បាន​ខាង​គ្រួសារ​របស់​កញ្ញា​វ៉ា​ឌី ភា​លីង ផ្ទាល់ បាន​ចេញមុខ​បដិសេធថា នោះ​ពុំមែន​ជា​ការពិត​ទាំងអស់ ហើយ​ក៏បាន​អះអាង​ទៀតថា តារាចម្រៀង​រូបឆោម​ស្រស់ វ៉ា​ឌី ភា​លីង មាន បញ្ហា​សុខភាព​យ៉ាងធ្ងន់ធ្ងរ ទើប​នាង​អវត្តមាន​ពី​អាជីព​យ៉ាង​ដូច្នេះ។

មាន​ទស្សនិកជន​ជាច្រើន មិនបាន​ជឿ ជាក់​ថា កញ្ញា​វ៉ា​ឌី ភា​លីង មិន​បង្ហាញខ្លួន​ដោយ សារ​សុខភាព​នោះទេ ផ្ទុយទៅវិញ គេ​បែរជា​នាំគ្នា​ជឿ​ទៅលើ​រនាំង​ស្នេហា​របស់​នាង​ជាមួយនឹង​បុរស ដែលមាន​ងារ​ជា​ឧកញ៉ា​នោះ​ច្រើនជាង។ បើ​គិត​មកដល់ពេលនេះ អវត្តមាន​នៅក្នុង​ពិភព​សិល្បៈ​របស់​តារាចម្រៀង​វ៉ា​ឌី ភា​លីង បានអូសបន្លាយ​មកជា​ង៥ឆ្ន្នាំ​ហើយ យូរៗម្តង គេ​បានឃើញ​នាង​ឡើង​ច្រៀង​នៅក្នុងនាម​ជា​តារា​កិត្តិយស​ម្តងម្កាល​ដែរ។ ថ្មីៗនេះ លេចឮ​ដំណឹង​មក​ថា កញ្ញា​វ៉ា​ឌី ភា​លីង បាន​ស្ពាយ​បង្វេច​វិល​មក​ប្រកប​របរ​ចាស់​យ៉ាង​ពេញទំហឹង​វិញ​ហើយ។

ដំណឹង​មួយ​នេះ ក៏បាន​ធ្វើឱ្យ​ទស្សនិកជន​មួយចំនួន​សង្ស័យថា ចំណង​ស្នេហ៍​ដែល​ធ្លាប់តែ​ល្បី​រវាង​កញ្ញា​វ៉ា​ឌី ភា​លីង ជាមួយ​ឧកញ៉ា​ម្នាក់​នោះ ប្រហែលជា​ដើរ​ដល់​ផ្លូវ​ពុះ​ជ្រែក​បេះដូង​ពីគ្នា​ហើយ ទើប​ធ្វើឱ្យ​ភា​លីង ខ្វះ​ភាពកក់ក្តៅ​នៅក្នុង​ការរស់នៅ ហើយក៏​ងាក​មក​ផ្ញើ​ឆ្នាំងបាយ​ជាមួយ​អាជីព​ចាស់​ឡើងវិញ​យ៉ាង​ដូច្នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com