ជាតិ
សង្គមជាតិ
ចំណូល​លក់​ប័ណ្ណ​ទស្សនា​អង្គរ​ខែមេសា​មាន​ជាង៤លាន​ដុល្លារ​កើនឡើង​ជិត៥ភាគរយ
08, May 2015 , 9:34 am        
រូបភាព
សៀមរាប៖ ជា​បន្តបន្ទាប់ របាយការណ៍​ស្តីពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​ចាប់ពី​ដើមឆ្នាំ២០១៥មក។ សម្រាប់​ខែមេសា ចំណូល​ពី​ការលក់​ប័ណ្ណ​ទស្សនា​អង្គរវត្ត មាន​ចំនួន ៤,៣១០,៦៦០ ដុល្លារ​អាមេរិក និង​កើនឡើង ៤,៧៥ភាគរយ។



 បើ​យោងតាម​របាយការណ៍រ​បស់​អាជ្ញាធរ​អប្សរា ចំណូល​ពី​ការលក់​ប័ណ្ណ​ទស្សនា​ប្រាសាទ​អង្គរ​ដល់​ភ្ញៀវទេសចរ​បរទេស គឺមាន​ការកើនឡើង​បើ​ប្រៀបធៀប​ទៅនឹង​ខែ​ដូចគ្នា​កាលពី​ឆ្នាំមុន។ ការទិញ​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​មាន​ចំនួន ១៥៣,៥៦២ ប័ណ្ណ គិត​ជា​ទឹកប្រាក់​ស្មើនឹង ៤,៣១០,៦៦០ ដុល្លារ​អាមេរិក ហើយ​គិត​ជា​ភាគរយ គឺ​កើនឡើង ៤,៧៥ភាគរយ បើ​ធៀប​នឹង​ឆ្នាំ២០១៤ ។

ក្នុង​របាយការណ៍​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី៧ ឧសភា​នោះដែរ អាជ្ញាធរ​អប្សរា ដែលមាន​តួនាទី​គ្រប់គ្រង និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ ក៏បាន​បង្ហាញ​ពី​ស្ថិតិ​ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ រយៈពេល៤ខែ​ដើមឆ្នាំ២០១៥នេះដែរ ក្នុងនោះ​សរុប​មាន​ចំនួន ៨៤២,៧១៩ នាក់ ថយចុះ ០,២៧ភាគរយ រកចំណូលបាន ២៤,១៥២,១៤០ដុល្លារ​អាមេរិក គឺ​ថយចុះ ២,៣៧ភាគរយ បើ​ធើ​ប​នឹង​ឆ្នាំទៅ៕



© រក្សាសិទ្ធិដោយ thmeythmey.com