ពិភពតារា៖ ព្រំ ​រដ្ឋា​ បោះ​ទុនធ្វើ​ជំនួញ​ផលិត​រឿង​ភាគ​ទូរទស្សន៍
08, May 2015 , 10:02 am        
រូបភាព
ដោយ:

ភ្នំពេញ៖តារា​សម្តែង និង​ជា​ពិធី​ការិនី​មេម៉ាយ​មួយ​ដ៏​ស្រស់​សោភា អ្នកនាង ព្រំ រដ្ឋា បាននិងកំពុង​ធ្វើ​ជំនួញ​លើ​ការផលិត​ខ្សែ​វីដេអូ​ភាគ​សម្រាប់​ទូរទស្សន៍ បន្ថែម​លើ​ការងារ​ដ៏​មមាញឹក​របស់​នាង​ក្នុង​អាជីព​សិល្បៈ និង​ការគ្រប់គ្រង​ហាង​កែ​សម្ផស្ស​ដែលមាន​ស្រាប់​នោះ។



បច្ចុប្បន្ននេះ​អ្នកនាង ព្រំ រដ្ឋា កំពុង​បោះទុន​ចំណាយ​ដើមទុន​សម្រាប់​ប្រើប្រាស់​នៅក្នុង​ការផលិត​ខ្សែ​វីដេអូ​ភាគ​ខ្មែរ ដើម្បី​ឲ្យ​មាន​គុណភាព​ទាក់ទាញ​ក្នុងនោះ ក៏​នឹងមាន​សមាសភាព​សម្តែង​ដោយ​តារាល្បីៗផងដែរ។

បើទោះបី​ក្លាយជា​ស្រី​មេម៉ាយ​កូន១ក៏ដោយ​ក៏​រូប​សម្រស់​របស់​អ្នកនាង ព្រំ រដ្ឋា ត្រូវបាន​គេ​មើលឃើញថា នៅតែ​ស្រស់​ផូរផង់​មិន​ចាញ់​ស្រី​ក្រមុំ​ព្រមទាំង​នៅតែមាន​មន្ត​ស្នេហ៍​ធ្វើឱ្យបុរសៗជាច្រើន​បាន​ឈ្លក់​វង្វេង និង​កំពុង​តាម​សុំ​ស្នេហ៍​ថែមទៀត​ផង។ ដោយសារ​នៅតែ​ស្រលាញ់ និង​ចូលចិត្ត​វិស័យ​សិល្បៈ​ដែល​មិនអាច​កាត់ផ្តាច់​បាន​នោះ​ទើប​ធ្វើ​ឲ្យ​អ្នកនាង ព្រំ រដ្ឋា សម្រេចចិត្ត​បោះទុន​ធ្វើ​ជំនួញ​លើ​មុខរបរ​ផលិត​ខ្សែ​វីដេអូ​បន្ថែម​ពីលើ​មុខ​អាជីព​ជា​អ្នកគ្រប់គ្រង​កម្មវិធី​សិល្បៈ​នៅ ប៉ុស្តិ៍​ទូរទស្សន៍​មួយ និង​ជា​ម្ចាស់​ហាង​កែ​សម្រស់​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ។

អ្នកនាង ព្រំ រដ្ឋា បាន​ទាក់ទង​ក្រុម​អ្នកជំនាញ​ជំនាន់​ក្រោយ​ដើម្បី​ធ្វើជា​អ្នក​ផលិត អ្នកសរសេរ​ជា​សាច់រឿង រួមទាំង​បានជ្រើសរើស​តួអង្គ​សម្តែង​ដូចជា​លោក ហេង ប៊ុន​លាភ, កញ្ញា​ទេព ស​ម្ជ​ស្ស,  កញ្ញា អ៊ិន លក្ខិណា ព្រមទាំង​មាន​វត្តមាន​រូបនាង​ផ្ទាល់​សម្រាប់​ការសម្ដែង​ថត​ក្នុង​ខ្សែ វីដេអូ​ភាគ​ដំបូង​នេះ​ផងដែរ ដែលមាន​ចំណងជើង​ថា “វិថី​នារី” ៕


© រក្សាសិទ្ធិដោយ thmeythmey.com