ពីនេះ ពីនោះ
ប្រធាន​ឬ​ចៅហ្វាយ ចូលចិត្ត​បុគ្គលិក​ប្រភេទ​ណាខ្លះ?
10, May 2015 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ

១. ធ្វើការ​ងារ​ជា​ក្រុម៖ ធ្វើការ​ជាមួយគ្នា​ត្រូវ​ចេះ​រៀបចំ​បែងចែក សហការ និង​ស្មារតី​ទទួលខុសត្រូវ​លើ​ការងារ។



២. ទំនាក់ទំនង៖ ត្រូវមាន​ទំនាក់ទំនង​ល្អ​រវាង​បុគ្គលិក ទៅ​អ្នកគ្រប់គ្រង និង​ពី​អ្នកគ្រប់គ្រង ត្រឡប់មក​បុគ្គលិក​វិញ ក្នុង​គោលបំណង​បង្កើន​ភាពស្និទ្ធស្នាល​ពេល​បំពេញការងារ​ជាមួយគ្នា។

៣. ចាត់​អាទិភាព​ការងារ៖ ត្រូវ​បែងចែក​ពេលវេលា និង​ចាត់​អាទិភាព​ការងារ​ឲ្យ​បាន​ច្បាស់​ថា​តើ​ការងារ​ណាមួយ​ត្រូវធ្វើ​មុន ការងារ​ណា​ត្រូវធ្វើ​បន្ទាប់។

៤. ភាពជា​អ្នកដឹកនាំ៖ ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ និង​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុងការ​បំពេញការងារ ហើយ​ត្រូវ​ចេះ​លើកទឹកចិត្ត និង​ជួយ​ការងារ​គ្នា​ទៅវិញទៅមក។

៥. អត្តចរិត៖ ត្រូវតែ​ចេះ​បើក​ចិត្ត​ទទួលយក​គំនិត​អ្នកដទៃ ត្រូវមាន​ឥរិយាបទ ពាក្យសំដី​សមរម្យ​និង​ទម្លាប់ល្អៗក្នុងការ​បំពេញការងា​រ និង​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ។ ល៕



© រក្សាសិទ្ធិដោយ thmeythmey.com