ពីនេះ ពីនោះ
សុខភាព៖ មិនដែល​មាន​រដូវ​សោះ អាចមាន​ផ្ទៃពោះ​ទេ?
10, May 2015 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ

ប្រាកដ​ណាស់ ក្មេងស្រី​មួយចំនួន​អាចមាន​ផ្ទៃពោះ មុននឹង​គាត់​មាន​រដូវ​ដំបូង។



ការ​មាន​ផ្ទៃពោះ ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការផ្ទុះ​ពង​ស៊ុត​របស់​ស្ត្រី។ ដោយសារតែ​ក្មេងស្រី​អាច​ផ្ទុះ​ពង​ស៊ុត​មុននឹង​មាន​រដូវ​ដំបូង​របស់​ពួកគេ ដូចនេះ វា​អាចទៅរួច​ដែល​នាង​អាចមាន​ផ្ទៃពោះ​នោះ។

ការ​មាន​ផ្ទៃពោះ គឺ​មិនមែនជា​ការព្រួយបារម្ភ​តែមួយ​អំពី​ការ​រួមភេទ​នោះទេ ជាពិសេស ការរួម​ភេទ​ដែល​មិនបាន​ការពារ អ្នក​ក៏​អាចមាន​ហានិភ័យ​នៃ​ការ​មាន​ជំងឺ​កាមរោគ​ផងដែរ។ ការមិន​រួមភេទ គឺជា​មធ្យោបាយ​តែមួយគត់ ដែល​ការពារ​ជំងឺ​កាមរោគ​បាន ១០០ ភាគរយ ឬ​ការមិន​ចង់បាន​កូន ប៉ុន្តែ ការប្រើ​ស្រោមអនាម័យ គឺជា​មធ្យោបាយ​ល្អ​បន្ទាប់។ ស្រោមអនាម័យ គឺជា​មធ្យោបាយ​ការពារ​តែមួយ ដែល​ការពារ​ប្រឆាំងនឹង​ជំងឺ​កា​មេរោគ ប៉ុន្តែ វា​ក៏​មិនជា​មធ្យោបាយ​ល្អ​ប៉ុន្មាន ជាង​មធ្យោបាយ​ការពារ​ដទៃ​ពី​ការ​មាន​ផ្ទៃពោះ​ផងដែរ។ ក្មេងស្រី អាច​ការពារ​បានល្អ​បំផុត ប្រសិនបើ​ពួកគេ​ប្រើ​ស្រោមអនាម័យ​គ្រប់​ពេលដែល​ពួកគេ​រួមភេទ ប៉ុន្តែ ក៏​អាច​ប្រើ​ថ្នាំ​គ្រាប់ ដើម្បី​ការពារ​បាន​ផងដែរ។

ប្រសិនបើ​អ្នក​ធ្លាប់​រួមភេទ ឬ​អ្នក​កំពុងតែ​គិត​អំពី​ការ​រួមភេទ សូម​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​អំពី​ជម្រើស​នៃ​ការការពារ និង​ធ្វើតេស្ត​រកមើល​ជំងឺ​កាមរោគ​ជាដើម។

ប្រសិនបើ​អ្នក​ធ្លាប់បាន​ធ្វើការ​រួមភេទ​ដោយ​មិនបាន​ការពារ បែក​ស្រោមអនាម័យ ឬ​អ្នក​បាន​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត ប៉ុន្តែ មាន​ឃើញ​មាន​រដូវ សូម​ទៅ​ជួបនឹង​គ្រូពេទ្យភ្លាមៗ ដើម្បី​ធ្វើតេស្ត​ចំពោះ​ការ​មាន​ផ្ទៃពោះ និង​ជំងឺ​កាមរោគ៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com