ពីនេះ ពីនោះ
ខ្មែរ​រួបរួម​ខ្មែរ ខ្មែរ​បាន​សុខ
10, May 2015 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ

(ប​ទៈ ពាក្យ៧)



-កាល​មក​កន្លង​ចិត្ត​អំពល់
អារម្មណ៍​វិលវល់​ស្រណោះ​ខ្មែរ
កិត្យានុភាព​ល្បី​ឥត​ប្រែ
បច្ចុប្បន្ន​ស្ទើរតែ​បាត់ស្រមោល។

-កាល​មក​កន្លង​ហាក់​ចម្លែក
អារម្មណ៍​ខុសប្លែក​សែន​តែលតោល
ព្រោះតែ​ពូជខ្មែរ​ច្រាន​គ្នា​ចោល
លែង​ខំ​ចែវ​ដោល​ខ្មែរ​វេទនា។

-តែ​ពេលនេះ​ខ្មែរ​ដែល​ធ្វើ​ធំ
ងាក​មក​ជំនុំ​ចរចា​គ្នា
រួបរួម​ដើម្បី​ជនកម្ពុជា
អ្នកធំ​ឈ្លោះ​គ្នា​ខ្មែរ​រង​ទុក្ខ។

-វប្បធម៌​ចរាចរ​ខ្មែរធំៗ
ឈប់​មាន​គំនុំ​គំ​ដោយ​មុខ
ខ្មែរ​រួបរួម​ខ្មែរ​ខ្មែរ​បាន​សុខ
ទោះ​ខ្មែរ​ក្រៅ​ស្រុក​ក៏​ក្រោកឈរ។

-សុវណ្ណ​ភូមិ​អាណាចក្រ​ខ្មែរ
ទុក្ខ​រយ​ឆ្នាំ​ខែ​ដែល​វឹកវរ
ដល់ពេល​រួមគ្នា​សាង​នគរ
ឲ្យ​ល្បី​ខ្ទា​ខ្ទរ​ដូច​អតីតកាល៕

និពន្ធ​ដោយ៖ វិឆ័យ សុ​ភី


© រក្សាសិទ្ធិដោយ thmeythmey.com