ពីនេះ ពីនោះ
សិល្បៈនៃការទំនាក់ទំនងដ៏មានប្រសិទ្ធភាព
×
ការទំនាក់ទំនង មានសារៈសំខាន់សម្រាប់ការប្រាស្រ័យទាក់ទងក្នុងការរស់នៅ ការធ្វើការងារ និងការស្វែងយល់ពីគ្នាជាដើម។ ដូច្នេះការទំនាក់ទំនងរបស់អ្នកល្អ ឬមិនល្អ មានសារៈសំខាន់ ឬមិនសំខាន់ វាអាស្រ័យលើវិធីសាស្ត្រ ឬសិល្បៈនៃការទំនាក់ទំនងរបស់អ្នកតែប៉ុណ្ណោះ។ ខាងក្រោមនេះជាចំណុចដែលអ្នកអាចយកទៅអនុវត្តន៍ ដើម្បីបង្កើនប្រសិទ្ធភាពនៃទំនាក់ទំនងរបស់អ្នក៖
១. រកកន្លែងដែលមានបរិយាកាសល្អ ដោយមិនអ្នកមករំខាន និងសំឡេងរំខានផ្សេង។
២. មានទំនុកចិត្តលើខ្លួនឯង បង្កើនស្នាមញញឹម និងបើកចិត្តទូលាយក្នុងការទំនាក់ទំនង។
៣. ស្តាប់ដោយយកចិត្តទុកដាក់ មិនត្រូវនិយាយកាត់ និងសម្តែងកាយវិការមិនពេញចិត្តនោះទេ។ បន្ទាប់មកសឹមសួរបញ្ជាក់នូវចំណុចដែលអ្នកមិនទាន់យល់ច្បាស់។
៤. ស្វែងយល់ពីមនុស្សដែលអ្នកត្រូវទំនាក់ទំនងជាមួយ ថាតើគេជាមនុស្សមានកំរិតវប្បធម៌ និងចរិតបែបណា?
៥. មុននឹងធ្វើការទំនាកទំនងជាមួយនរណាម្នាក់ អ្នកត្រូវមានព័ត៌មាន ចំណេះដឹង និងគំនិតច្រើនទាក់ទិននឹងប្រធានបទដែលត្រូវពិភាក្សា ហើយព្យាយាមនិយាយកុំឲ្យចាកឆ្ងាយពីប្រធានបទ។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com