ពិភពតារា៖ ថន តារា បង្ហាញ​សាច់​សខ្ចី
11, May 2015 , 9:22 am        
រូបភាព
ដោយ:

ភ្នំពេញ៖ អតីត​ពិធី​ការិនី​កម្មវិធី​មរ​ត​សំនៀង​របស់​ទូរទស្សន៍ អប្សរា​ប៉ុស្តិ៍​លេខ១១ កញ្ញា ថន តារា បាន​ថតរូប​បង្ហាញ​សាច់​យ៉ាង​សខ្ចី​នៅក្នុង​អាង​ហែល​ទឹក ដែល​គ្រប់គ្នា​មើលទៅ​គួរ​ឲ្យ​គ្រឺត​ខ្នាញ់​បំផុត។ ទោះ​បែបណា​ក្តី ថន តារា ប្រាប់ថា នេះ​ជាការ​ថតរូប​បែប​សិល្បៈ​ប៉ុណ្ណោះ សម្រាប់​ទុក​មើល​ខ្លួនឯង។



ក្នុង​ឈុត​ងូតទឹក ដែល​មើលទៅ​ឃើញ​សាច់​សខ្ចី របស់​ពិធី​ការិនី ថន តារា ដែល​គេ​ស្គាល់​ថា នាង​ជា​បងស្រី​បង្កើត​របស់​កញ្ញា ថន លក្ខិណា នោះ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​មិត្តភក្តិ​នៅក្នុង​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក ដែល ថន តារា បាន​បង្ហោះ​រូបថត​ប៉ុន្មាន​សន្លឹក។

ដើមឡើយ អតីត​ពិធី​ការិនី​រូបនេះ គេ​ធ្លាប់តែ​ឃើញ​នាង​ស្លៀកពាក់​បែប​ស្រគត់ស្រគំ​ប៉ុណ្ណោះ ខណៈដែល​កម្មវិធី​នាង​កាន់​នៅ​ទូរទស្សន៍​អប្សរា “មរតក​សំនៀង​នោះ” គឺជា​កម្មវិធី​ដែល​មិនអាច​ស្លៀកពាក់​ឡូយឆាយ​បាន៕



© រក្សាសិទ្ធិដោយ thmeythmey.com