ជាតិ
កម្មវិធី​ទូរទស្សន៍​មួយ​យក​ការ​នឹក​ម្តាយ​របស់​ក្មេងស្រី​ទៅលេង​សើច
11, May 2015 , 12:04 pm        
រូបភាព
 
អេ​ឡែ​ន​បាន​បែក​ម្តាយបង្កើត​របស់ខ្លួន​អស់​រយៈពេល១៣ឆ្នាំ។ អារម្មណ៍​នាង​រំភើប​យ៉ាងខ្លាំង​នៅពេលដែល​ពិធីករ-ពិធី​ការិនី​នៃ​កម្មវិធី «ពេញចិត្ត ឬ​អត់?» របស់​ទូរទស្សន៍ MyTV បាន​អះអាងថា ពួកគេ​រៀបចំ​ឲ្យ​ក្មេងស្រី​កាត់​អាមេរិក​រូបនេះ ជួប​ម្តាយ​របស់ខ្លួន​នៅ​ចំ​ទិវា​សិទ្ធិ​មាតា «Mother’s Day»។



ទឹកភ្នែក​ក្មេងស្រី​ដ៏​សែន​កម្សត់​បាន​ហូរ​ចេញមក ខណៈ​ពិធីការនី​បាន​បន្ត​និយាយថា ម្តាយ​នាង​ប្រហែលជា​មក​យឺត​បន្តិច​ដោយសារតែ​ផ្លូវ​ពី​ព្រលានយន្តហោះ ទៅ​ស្ថានីយ៍ទូរទស្សន៍ MyTV ក្នុង​ខណ្ឌឫស្សីកែវ មាន​ចម្ងាយ​ឆ្ងាយ។

តាមពិត​ក្តីសង្ឃឹម​របស់​ក្មេងស្រី​រូបនេះ បានត្រឹមតែ​ជា​ក្តី​ស្រមៃ​មួយ​ដែល​មិនអាច​ទៅរួច​ប៉ុណ្ណោះ ខណៈ​កម្មវិធី​គ្រាន់តែ​រៀបចំ​ពិធី​លេងសើច​មួយ ដោយ​ឲ្យ​តារា​កំប្លែង «រ៉ូ​លីន» ដើរ​ជំនួស​ម្តាយ​របស់ អេ​ឡែ​ន។ ក្មេងស្រី អេ​ឡែ​ន បានត្រឹមតែ​សើច​ហួសចិត្ត ហើយ​គេ​មិនដឹងថា នាង​មាន​អារម្មណ៍​ពិតប្រាកដ​បែបណា​នោះឡើយ។

អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បានស្នើ​ឲ្យ​ភាគី​ទូរទស្សន៍ MyTVចេញមុខ​ធ្វើការ​សុំទោស​ចំពោះ កុមារី អេ​ឡែ​ន។ អ្នក​ទាំង​នោះបាន​សរសេ​រ​ការយក​ក្តីសង្ឃឹមរ​បស់​កុមារ​ម្នាក់​មកលេង​សើច គឺជា​អំពើ​មួយ​ដ៏​ខុសឆ្គង៕

ទស្សនាវីដេអូ



© រក្សាសិទ្ធិដោយ thmeythmey.com