កីឡាជាតិ
ឈុត​ស៊ី​ហ្គេម​កម្ពុជា​ចេញទៅ​ប្រកួត​មិត្តភាព​នៅ​វៀតណាម
11, May 2015 , 3:50 pm        
រូបភាព
ដោយ:

ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​ក្រោម​អាយុ២៣ឆ្នាំ​របស់​របស់​កម្ពុជា (U-23) បានចេញ​ដំណើរ​តាំងពី​ម៉ោង ៨ ព្រឹក​ថ្ងៃទី ១១ ខែ ឧសភា នេះ តាម​រថយន្ត​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ ២ ប្រកួត​ជាមួយ U-23 កូរ៉េខាងត្បូង និង U-23 ក្រុម​ĐồngTâm Long An U-23 នៅ​ប្រទេស​វៀតណាម ក្នុង​សប្ដាហ៍​នេះ។



យោងតាម​ការឱ្យ​ដឹង​ថ្នាក់ដឹកនាំ​ក្រុម U-23 កម្ពុជា​បាន​ប្រាប់ថា ប្រកួត​ទី១ ជាមួយ​U-23 កូរ៉េខាងត្បូង នឹងធ្វើ​ឡើង​វេលា​ម៉ោង ៣ រសៀល​ថ្ងៃទី ១៣ ខែ ឧសភា លើ​ទីលាន ThốngNhất Stadiumខណៈ​ប្រកួត​បន្ទាប់​នៅ​ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៥ ត្រូវ​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ ĐồngTâm Long An U-23ក្នុង​ខេត្ត​ឡុង​អាន។

លោក Lee Tae Hoonបាន​គ្រូបង្វឹក​ក្រុម U-23 កម្ពុជា ទើបតែ​ដឹកនាំ​ក្រុម​មកពី​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី ចំនួន ២ ប្រកួត កាលពី​ចុងខែ​មេសា កន្លង​ទៅដោយ​ប្រកួត​ទី១ ស្មើគ្នា ៣ ទល់ ៣ និង​ប្រកួត​ទី២ ចាញ់ ៣ ទល់ ២ មុន​ធ្វើ​ធ្វើដំណើរ​ទៅ​វៀតណាម​នេះ។

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មាន​ក្ដី​បំណង​ចង់ឱ្យ​ក្រុម U-23 របស់ខ្លួន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០១៥ នៅ​សិង្ហ​បុរី ដែល​នឹង​មកដល់​ក្នុង​ខែមិថុនា នេះ ទើប​បើក​ខ្ទង់ចំណាយ​ឱ្យ​កូនក្រុម​ចេញទៅ​សាកល្បង​សមត្ថភាព​នៅក្រៅ​ប្រទេស​ឱ្យបាន​ច្រើន។

នៅ​ថ្ងៃទី ១៦ ខែ ឧសភា ក្រុម​កម្ពុជា នឹង​ត្រឡប់មក​ប្រទេស​កំណើត​វិញ ដើម្បី​ត្រៀម​ធ្វើដំណើរ​ទៅ​ប្រកួត​ស៊ី​ហ្គេម វិញ​ម្ដង ដោយ​គ្រោង​ចេញដំណើរ​នៅ​ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១។ ស៊ី​ហ្គេម ឆ្នាំនេះ​កម្ពុជា នៅ​ពូ​ល​ជាមួយ ហ្វីលីពីន, ឥណ្ឌូណេស៊ី, សិង្ហ​បុរី និង មី​យ៉ាន់​ម៉ា៕




© រក្សាសិទ្ធិដោយ thmeythmey.com