ពីនេះ ពីនោះ
តើ​ពាក្យ «កាកបាទ, ក​កា​បាទ» មួយណា​ត្រូវ?
12, May 2015 , 8:35 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ភាគច្រើន​តែងតែ​សរសេរ​ពាក្យ​នេះ​ខុស ព្រោះ​សរសេរ​តាម​ភាសា​និយាយ គឺ«ក​កា​បាទ»។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា«កាកបាទ» ជា​នាម មានន័យថា ឈ្មោះ​វណ្ណយុត្ត​មួយ​យ៉ាង មាន​សណ្ឋាន​ដូច​ជើងក្អែក​សម្រាប់​ប្រើ​ជៀតអក្សរ​ដែល​សរសេរ​ខុស​ហើយ​សរសេរ​ជៀត​ពីលើ ឬ​ពីក្រោម​ត្រូវការ​ជើងក្អែក​នេះ (+)៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com