ពីនេះ ពីនោះ
វិធី​ធ្វើឱ្យ​កូនរបស់​អ្នក មិន​ស្អិត​ជាប់ ជាមួយ​ទូរទស្សន៍
12, May 2015 , 3:24 pm        
រូបភាព
ដោយ: ថ្មីៗ

មានកូន​ក្មេង​ជាច្រើន តែងតែ​អង្គុយ​ជាប់​នៅមុខ​ទូរទស្សន៍​ជានិច្ច ហើយ​មិន​ព្រមធ្វើ​អ្វី​ឡើយ សូម្បីតែ​ការងារ​រៀនសូត្រ ក៏​មិន​ខ្វល់​ដែរ។ ដូចនេះ តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច ទើប​អាច​ផ្តាច់​កូន​ចេញពី​ទូរទស្សន៍​បាន​នោះ?



1.    អ្នក​ត្រូវ​កំណត់ពេល​វេលា​នៃ​ការមើល មានន័យថា តើ​កូន​អាច​មើល​ប៉ុន្មាន​ម៉ោង​ក្នុង​មួយថ្ងៃ ដើម្បី​ចៀសវាង​គេ​មើល​ច្រើនពេក។
2.    អ្នក​អាច​យក​តេ​ឡេ​ទូរទស្សន៍​លាក់ទុក ដើម្បី​កុំឱ្យ​កូន​ឃើញ ទើប​គេ​មិន​មើល​ទូរទស្សន៍។
3.    កុំ​ដាក់​ទូរទស្សន៍ ក្នុង​បន្ទប់​កូន​អ្នក​ឱ្យសោះ។
4.    ជាពិសេស នៅពេលដែល​អ្នក​រវល់ អ្នក​មិនត្រូវ​បើក​ទូរទស្សន៍ ទុកឱ្យ​កូន​មើល​នោះទេ អ្នក​អាច​យក​ប្រដាប់ប្រដារ​លេងផ្សេងៗ ទុក​ឱ្យគេ​លេង។
5.    អ្នក​ត្រូវតែ​ធ្វើជា​គម្រូ​ល្អ​ដល់​គេ គឺ​មិនត្រូវ​មើល​ទូរទស្សន៍​ឡើយ៕

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com