ពីនេះ ពីនោះ
៥ជំហាន​ធ្វើ​ឲ្យ​គោលបំណង​របស់​អ្នក​ក្លាយជា​ការពិត!
13, May 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន​តែងតែ​ស​ម្រៃ​ថា​ចង់បាន​នេះ​ចង់បាន​នោះ​ចង់​ធ្វើ​នេះ​ចង់​ធ្វើ​នោះ​ឬ​ចង់​ក្លាយជា​មនុស្ស​បែបនេះ​ចង់​ក្លាយជា​មនុស្ស​បែប​នោះ​ជាដើម។អ្នកខ្លះ​មាន​ក្តី​ស្រមៃ​ទាំងនេះ​ខ្លាំង​ពេល​រហូត​ធ្វើ​ឲ្យ​កើតមាន​បញ្ហា​ផ្លូវចិត្ត​ក៏មាន​ព្រោះ​ពួកគេ​បានត្រឹមតែ​ស្រមៃ​តែ​វា​មិនមែនជា​ការពិត​ដោយសារ​ពួកគេ​មិនបាន​ព្យាយាម​ធ្វើ​ឲ្យ​ក្លាយជា​ពិត។មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពួកគេ​បែរជា​បោះបង់​ក្តី​ស្រមៃ​ទាំងនោះ​ចោល​ទៅវិញ។តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​ក្តី​ស្រមៃ​របស់​អ្នក​ក្លាយជា​ការពិត? 


១.
មាន​ក្តី​ស្រមៃ៖អ្នក​ត្រូវមាន​ក្តី​ស្រមៃ​ឬ​គោលបំណង​ជាក់លាក់​ថា​ខ្លួន​ចង់​ក្លាយជា​មនុស្ស​បែបណា? ចង់បាន​អ្វី? ប៉ុន្តែ​អ្វីដែល​អ្នក​ប្រាថ្នា​ចង់បាន​ទាំងនោះ​អ្នក​ត្រូវតែ​គិតពី​ចំណេះដឹង​សមត្ថភាព​និង​ធនធាន​ដែល​ខ្លួន​មាន​ផង​ថា​ក្តី​ស្រមៃ​របស់​អ្នក​អាច​នឹង​ក្លាយជា​ការពិត​ដែរឬទេ?

២. រៀបចំ​សកម្មភាព៖អ្នក​ត្រូវតែ​រៀបចំ​ផែនការ​ដាក់​ជា​សកម្មភាព​ដូចជា​អ្វីខ្លះ​ដែល​អ្នក​ត្រូវធ្វើ? គួរ​ធ្វើ​នៅពេលណា? ត្រូវធ្វើ​ដោយ​របៀប​ណា​ទើប​ក្តី​ស្រមៃ​នោះ​ក្លាយជា​ពិត?

៣. ជឿជាក់​ខ្លួន៖អ្នក​ត្រូវមាន​ជំនឿ​លើ​សមត្ថភាព​ខ្លួនឯង​ត្រូវ​គិត​បែប​វិជ្ជមាន​និង​ផ្តល់​ក្តីសង្ឃឹម​ឲ្យ​ខ្លួនឯង​ជានិច្ច​ថា៖ខ្ញុំ​ប្រាកដជា​អាចធ្វើ​ឲ្យ​ក្តី​ស្រមៃ​របស់ខ្ញុំ​ក្លាយជា​ពិត។

៤. ការព្យាយាម៖អ្នក​ត្រូវតែ​អត់ធន់​តស៊ូ​និង​ព្យាយាម​អនុវត្តន៍​តាម​ផែនការ​សកម្មភាព​ដែល​អ្នក​បានកំណត់​ឲ្យ​អស់ពី​សមត្ថភាព​ទៅតាម​អ្វីដែល​អ្នក​អាច​ធ្វើបាន។

៥. អនុវត្តន៍​សកម្មភាព​ប្រចាំថ្ងៃ៖លើសពីនេះទៅទៀត​អ្នក​ត្រូវ​គិតថា​ការធ្វើ​កិច្ចការ​ឬ​សកម្មភាព​រាល់ថ្ងៃ​របស់​អ្នក​ពិតជា​ទាក់ទិន​ឬ​អាច​ឆ្លើយ​តមនឹង​ក្តី​ស្រមៃ​របស់​អ្នក​ដែរឬទេ។ប្រសិនជា​មិន​ទាក់ទិន​ទេនោះ​អ្នក​ត្រូវតែ​ងាក​មក​ធ្វើ​កិច្ចការ​ទាំងឡាយណា​ដែល​អាច​នាំ​ឲ្យ​សម្រេច​នូវ​ក្តី​ស្រមៃ​របស់​អ្នក​វិញ៕



© រក្សាសិទ្ធិដោយ thmeythmey.com