ពីនេះ ពីនោះ
តើ​ពាក្យ «ឫស្សី, ឫសី, រសី» ប្រើ​ខុសគ្នា​ដូចម្តេច?
14, May 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​ភាគច្រើន​មិន​ធ្លាប់​ប្រើពាក្យ«ឫសី» និង​ពាក្យ«រសី»នោះទេ ហើយក៏​មិនបាន​ដឹង​ពី​អត្ថន័យ​នៃ​ពាក្យ«ឫស្សី» និង​ពាក្យ«ឫសី»ប្រើ​ខុសគ្នា​យ៉ាងណា​នោះដែរ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​ភាពខុសគ្នា​នៃ​ការប្រើ​ពាក្យ​ទាំងពីរ​នេះ​យ៉ាង​ដូច្នេះ​ថា៖



ទី១ ពាក្យ «ឫស្សី» និង​ពាក្យ «រសី» គឺអាច​ប្រើ​បាន​ដូចគ្នា។ ពាក្យ​នេះ​ជា​នាម មានន័យថា តចសារជាតិ​មួយ​ប្រភេទ ដុះ​ទំពាំង​បែកចេញ​ជា​គុម្ព ដើម​មាន​ថ្នាំង, មាន​ច្រើ​ប្រភេទ​ដូចជា៖ ឫស្សីស្រុក, ឫស្សីព្រៃ, ឫស្សីរលៀក។ ល។

ទី២ ពាក្យ «ឫសី» ជាមាន មានន័យថា អ្នក​ស្វែង​សីលាទិគុណ, អ្នក​ស្វែង​សីលធម៌ គឺ​អ្នកបួស, ឥសី, តាបស, កវី​អ្នក​តែង​វេទ, តែង​មន្ត ឬ អ្នកប្រាជ្ញ។ ល៕
[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com