ពីនេះ ពីនោះ
វិធីសាស្ត្រ​រៀន​ដោយ​ខ្លួនឯង
14, May 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
 មនុស្ស​មួយចំនួន​យល់ឃើញថា ទាល់តែ​រៀនមាន​គ្រូបង្រៀន​មាន​សាលា ទើប​ហៅថា​រៀន​នោះទេ ប៉ុន្តែ​ការរៀន មិន​ថា​រៀន​នៅទីណា ពេលណា ឬ​កន្លែង​ណា​នោះទេ គឺ​សុទ្ធតែជា​សាលារៀន និង​គ្រូបង្រៀន​របស់​អ្នក​ទាំងអស់ ឲ្យ​តែ​អ្នកមាន​គោលបំណង​ចង់​ចេះ​ចង់ដឹង នោះ​អ្នក​អាច​រៀន​បាន​ដោយ​ខ្លួនឯង​គ្មាន​ទីបញ្ចប់​ឡើយ។ តើ​មាន​វិធីសាស្ត្រ​ណាខ្លះ​ដែល​អ្នក​អាច​រៀន​បាន​ដោយ​ខ្លួនឯង?



. រៀន​ពី​មនុស្ស​ជុំវិញខ្លួន៖ មិន​ថា​មនុស្ស​ចាស់ ក្មេង មនុស្ស​ជោគជ័យ បរាជ័យ គឺ​អ្នក​អាច​រៀនសូត្រ​ពី​ពួកគាត់​បាន​ទាំងអស់ ព្រោះ​គ្មាន​នរណាម្នាក់​ចេះ​ទាំងអស់​នោះឡើយ។ និយាយ​បែបនេះ​មានន័យថា អ្នករៀន​ពី​មនុស្ស​ចាស់​ដែលមាន​បទពិសោធន៍​ច្រើន (ក្មេង​មិន​ធ្លាប់​ចាស់ តែ​មនុស្ស​ចាស់​ធ្លាប់​ក្មេង), មនុស្ស​វ័យក្មេង គឺ​រៀន​ពី​របៀប​គិត របៀប​រស់នៅ​របស់​ក្មេង​ក្នុងសម័យ​ទំនើប ហើយ​រៀន​ពី​មនុស្ស​ជោគជ័យ និង​បរាជ័យ ថា​តើ​ហេតុអ្វី​បានជា​ពួកគេ​ជោគជ័យ និង​បរាជ័យ។

. រៀន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត៖ អ៊ី​ន​ធឺ​ណេ​ត​ជា​បណ្តា​ល័យ ឬ​ជា​ប្រភព​ឯកសារ​ដែល​អាច​ផ្តល់​ប្រយោជន៍​ជា​ចំណេះដឹង​ដល់​អ្នក​គ្រប់យ៉ាង។ នៅ​គ្រប់​ទីកន្លែង គ្រប់ពេលវេលា​គ្រាន់តែ​អ្នកមាន​សេវាកម្ម​អ៊ី​ន​ធឺ​ណេ​ត អាច​រៀន​បាន​ទាំងអស់ ប្រសិនបើ​អ្នក​ឆ្ងល់​អ្វីមួយ គឺអាច​សួរ​នៅក្នុង​អ៊ី​ន​ធឺ​ណេ​ត (Google, Wikipedia, Youtube,…)។

៣. រៀន​តាម​ដំណើរ​ទស្សនកិច្ច៖ ដំណើរ​ទស្សនកិច្ច គឺអាច​រៀនសូត្រ​ពី​របៀប​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ណាមួយ ឬ​ប្រទេស​ណាមួយ។ តាមរយៈ​ដំណើរ​កម្សាន្ត​នេះ គឺអាច​ធ្វើ​ឲ្យ​អ្នករៀន​ពីអ្វី​ដែល​ជួបប្រទះថ្មីៗ ប្លែកៗ  និង​មើលឃើញ​ពី​របៀប​អនុវត្តន៍​ជាក់ស្តែង​នៅ​ទីនោះ។ 

៤.
មើល​កម្មវិធី​ទូរទស្សន៍ និង​ស្តាប់​វិទ្យុ​ដែល​ផ្តល់​ជា​ចំណេះដឹង៖ កម្មវិធី​ទូរ​ស្សន៍ និង​វិទ្យុ​ជា​ប្រភព​មួយ​ដែល​ផ្តល់​ចំណេះដឹង​តាមរយៈ​ការមើល​ឬ​ស្តាប់​ព័ត៌មាន​ជាតិ អន្តជាតិ កម្មវិធី​អប់រំ នាទី​ប្រវត្តិសាស្ត្រ បច្ចេកវិទ្យា និង​កម្មវិធី​ទំនើបភាវូបនីយកម្ម។ ល៕




© រក្សាសិទ្ធិដោយ thmeythmey.com