កីឡាជាតិ
ជាតិ
ឡុង សំនៀង ឈ្នះមេដាយសំរឹទ្ធ វាយកូនបាល់នៅឥណ្ឌូណេស៊ី មុនចេញទៅស៊ីហ្គេម
× កីឡាករវាយកូនបាល់ជម្រើសជាតិ ឡុង សំនៀង និង មិត្តរួមជាតិ ឈាង វណ្ណាស័ក្ក ដណ្ដើមបានមេដាយសំរឹទ្ធ ១ គ្រឿងពីវិញ្ញាសាវាយគូបុរស ក្នុងព្រឹត្តិការណ៍ The 1st ISSF International Tennis Championships 2015 នៅប្រទេសឥណ្ឌូណេស៊ី មុនចេញទៅចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០១៥ នៅសិង្ហបុរី។
តាមការឱ្យដឹងពីកីឡាករ ឡុង សំនៀង មកពីឥណ្ឌូណេស៊ី បានលើកឡើងថា ពានរង្វាន់នេះបើកឱ្យប្រទេសដែលមានជំនឿលើសាសនាអ៊ីស្លាម ប៉ុណ្ណោះចូលរួម ខណៈកម្ពុជា ជាភ្ញៀវកិត្តិយស។ ចំណែកវិញ្ញាសាប្រកួតមាន វាយឯកត្តជន វាយគូ និង វាយឌុប។ ការប្រកួតចាប់ពីថ្ងៃទី ១០ ដល់ ១៨ ខែ ឧសភា ឆ្នាំ ២០១។
វិញ្ញាសាដែលកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ នោះ មេដាយមាស បានទៅក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី មេដាយប្រាក់បានទៅក្រុមម៉ាឡេស៊ី ហើយក្រុមប្រទេសស៊ីរី ឈ្នះមេដាយសំរឹទ្ធស្ទួន។
កីឡាករកម្ពុជា ២ រូបនេះនៅរង់ចាំអ៊ុតវិញ្ញាសា ២ ផ្សេងទៀតដែលនឹងប្រកួតជាបន្តបន្ទាប់ មុនធ្វើដំណើរត្រឡប់មកមាតុប្រទេសវិញ។
ចប់ការប្រកួតនេះក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជា នឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី វិញម្ដងដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី ២៨ ចាប់ពីថ្ងៃទី ៥ ដល់ ១៦ ខែ មិថុនា ឆ្នាំ ២០១៥៕
© រក្សាសិទ្ធិដោយ thmeythmey.com