កីឡាជាតិ
ជាតិ
ស៊ន សៀវ​ម៉ី ប្រកួត​ចាញ់​កីឡាការិនី​កា​ហ្សា​ក់​ស្ថាន​ក្នុង​ព្រឹត្តិការណ៍​ដណ្តើម​ជើងឯក​ពិភពលោក​នៅ​រុស្ស៊ី
14, May 2015 , 12:26 pm        
រូបភាព
ដោយ: រួបរួម
កីឡាការិនី ស៊ន សៀវ​ម៉ី ម្ចាស់​មេដាយមាស Asian Game និង​ស៊ី​ហ្គេម​របស់​កម្ពុជា បាន​ប្រកួត​ចាញ់​កីឡាការិនី​កា​ហ្សា​ក់​ស្ថាន Feruza Yergeshova នៅ​វគ្គ​ជម្រុះ​នៃ​ព្រឹត្តិការណ៍ The 2015 World Taekwondo Championships លើក​ទី២២ នៅ​សង្វៀន Traktor Arena ក្រុង Chelyabinsk ប្រទេស​រុស្ស៊ី នា​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥ ។



ក្រោយ​ឈ្នះ​ក្នុង​លទ្ធផល ៩ ទល់នឹង៦ លើ ស៊ន សៀវ​ម៉ី កីឡាការិនី​កា​ហ្សា​ក់​ស្ថាន Feruza ត្រូវ​ឡើងទៅ​ជួប​កីឡាការិនី​តួ​ក​គី Nur Tatar នៅ​វគ្គ៣២ក្រុម​ចុងក្រោយសម្រាប់ប្រភេទទម្ងន់​ក្រោម៦៧គីឡូក្រាម។

ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​តេ​ក្វាន់​ពិភពលោក​ឆ្នាំ២០១៥ (The 2015 World Taekwondo Championships) ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី១២ ដល់​ថ្ងៃទី១៨ ខែឧសភា ដោយមាន​អត្ត​ព​លិ​ក៨៧៣នាក់ (ស្រី៣៤៨នាក់) មកពី១៣៩ប្រទេស ប្រកួត​ដណ្តើម​មេដាយ​លើ១៦ប្រភេទ​ទម្ងន់ផ្សេងៗគ្នា (ប្រុស៨ និង​ស្រី៨ )។

ព្រឹត្តិការណ៍​នេះ ក៏​ជាការ​ធ្វើ​តេ​ស្តិ៍​សមត្ថភាព​ដ៏​សំខាន់​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល ឆ្នាំ២០១៦ ផងដែរ៕

ការប្រកួតរវាង ស៊ន សៀវម៉ី និង Feruza ចាប់ពីនាទី ទី​៣៧៖




© រក្សាសិទ្ធិដោយ thmeythmey.com