ពីនេះ ពីនោះ
យុវជន, ចូរ​កុំ​ធ្វើការ​ងារ​ណា​ដែល​ងាយ និង​ទទួលបាន​ប្រាក់ខែ​ខ្ពស់ ព្រោះ​វា​គ្រោះថ្នាក់!
15, May 2015 , 11:00 am        
រូបភាព

មាន​បុគ្គលិក​ជាច្រើន​ចាប់យក​ការងារ​តាម​កាលៈទេសៈ​ហុច​អោយ មានន័យថា ការងារ​ណា​ដែល​បាន​លុយ បុគ្គលិក​នោះ ក៏​ចាប់យក​ភ្លាម។ ប៉ុន្តែ​បន្តិចក្រោយមក បុគ្គលិក​នោះ​ក៏​សម្រេច​ឈប់​វិញ ពីព្រោះ ខ្លួនគេ​មិន​ស្រឡាញ់​វាពី​កំណើត​មក។



ផ្អែក​លើ​បទពិសោធន៍ ប្រសិនបើ​បុគ្គលិក​ម្នាក់​ធ្វើការ​ងារ​មួយ​ដែល​ខ្លួន​មិន​ស្រឡាញ់ មិន​ចូលចិត្ត ប្រឈម​នឹង​បរាជ័យ​ច្រើនជាង​បុគ្គលិក​ម្នាក់​ធ្វើ​ការដែល​ខ្លួនគេ​ស្រឡាញ់។ ដូច្នេះ សរុបសេចក្តី​មកវិញ មុននឹង​ចាប់យក​ការងារ​អ្វីមួយ អ្នកស្វែងរក​ការងារ​ធ្វើ​គួរ​សួរ​ខ្លួនឯង​ថា តើ​ខ្លួនឯង​ចូលចិត្ត​ការងារ​ដែល​ផ្តល់អោយ​នោះ​ឬទេ? ចូរ​កុំ​ចាប់យក​ការងារ​ដោយសារតែ​ទទួលបាន​ប្រាក់ខែ! ចូរ​ចាប់យក​ការងារ​ណា​ដែល​ខ្លួន​ស្រឡាញ់ និង​ទទួលបាន​ប្រាក់ខែ​ព្រម​ពេល​ជាមួយគ្នា! ចូរ​កុំ​ធ្វើការ​ជា​ថ្នូរ​នឹង​ប្រាក់ខែ! ចូរ​ធ្វើការ​ដោយ​ក្តី​ស្រឡាញ់ ទើប​អនុញ្ញាតអោយ​អ្នក​ជោគជ័យ​ក្នុង​ជីវិត!

ស្ថិតក្នុង​វ័យ​នៅ​ក្មេង ចូរ​កុំ​ប្រាថ្នា​ចង់​ធ្វើការ​ងារ​ណា​ដែលងាយៗ ហើយ​ទទួលបាន​ប្រាក់ខែ​ច្រើន! ការងារងាយៗ ទទួលបាន​ប្រាក់ខែ​ច្រើន ក៏​ងាយ​នឹង​ថៅកែ​បញ្ឈប់​ដែរ ពីព្រោះ​ការងារងាយៗ ក៏​ងាយ​នឹង​រក​បុគ្គលិក​ជំនួស​ដែរ។ ដូច្នេះ សូម​យុវជន​ជ្រើស​រើសយក​ការងារ​ណា​ដែល​ខ្លួន​ចូលចិត្ត ជំនាញ​ខ្ពស់ ជំនាញ​លំបាក ហើយ​វា​ជាការ​ងារ​ដែល​ថៅកែ​ពិបាក​រក​អ្នកផ្សេង​មក​ជំនួស។ ការងារ​នេះ​នឹង​អនុញ្ញាតអោយ​លោក​អ្នកជា​បុគ្គលិក​មានតម្លៃ​ខ្ពស់ និង​ជោគជ័យ​ក្នុង​ជីវិត៕


© រក្សាសិទ្ធិដោយ thmeythmey.com