ពីនេះ ពីនោះ
អភិវឌ្ឍ និង​ពុករលួយ​ មិនអាច​ស៊ីសង​គ្នាបាន​ទេ
15, May 2015 , 1:39 pm        
រូបភាព
សាង​បាប បាន​បាប សាង​បុណ្យ បាន​បុណ្យ។ អ្នក​បដិបត្តិ​ព្រះពុទ្ធសាសនា​បាន​យល់ច្បាស់​អំពី​ពាក្យ​មួយ​ឃ្លា​នេះ​ថា បុណ្យ​មិនអាច​ស៊ីសង​ជាមួយ​បាប​នោះទេ។ អ្នកណា​សាង​បាប១ នឹង​ទទួលបាន​បាប១ ហើយ​បើទោះជា ជន​ដដែល​សាង​បុណ្យ​ចំនួន៣ ក៏​ជន​នោះ​នៅតែមាន​បាប១ដដែល។ ជន​នោះ​គ្រាន់តែ​មានបុណ្យ៣ ដែល​មិនអាច​រំលាយ​បាប១ នោះឡើយ។



ត្រឡប់មក​ការដឹកនាំ​ប្រទេស ក៏​ដូចគ្នា។ អ្នកនយោបាយ មិនគួរ​ភ្លេច​ពី​ចំនុច​នេះ​ទេ។ កសាង​ច្រើន​ប៉ុណ្ណា ឬ​ធ្វើអំពើ​ល្អ​ជូន​ជាតិ​ច្រើន​ប៉ុណ្ណា​ក៏ដោយ ប៉ុន្តែ​បើសិនជា​អ្នកនយោបាយ​រូបនោះ​មិន​បន្ថយ​អំពើ​ល្មើសច្បាប់ ពុករលួយ ធ្វើ​ឲ្យ​ខាតបង់​ប្រយោជន៍​ជាតិ​ដែល​ពលរដ្ឋ​អ្នកបោះឆ្នោត​អាច​មើលឃើញ និង​យល់បាន​នោះទេ ពលរដ្ឋ​អ្នកបោះឆ្នោត​ក៏​មិនអាច​ផ្តល់​ការយល់​យោគ​ដល់​អ្នកនយោបាយ​រូបនោះ​ដែរ។

និយាយ​បែប​ម្យ៉ាងទៀត ពលរដ្ឋ​ម្ចាស់ឆ្នោត​ពិតជា​បានទទួល​ស្គាល់​គុណសម្បត្តិ​មហាសាល​របស់​អ្នកនយោបាយ​រូបនោះ​ចំពោះ​ប្រទេសជាតិ​មែន ប៉ុន្តែ​បើ​គុណវិបត្តិ​ក៏​ច្រើន ហើយក៏​ចេះតែ​កើនឡើង​រាល់ថ្ងៃ​ដែរនោះ ពលរដ្ឋ​ច្បាស់​ជា​ធ្វើការ​ពិចារណា នៅលើ​មូលដ្ឋាន​នៃ​គុណវិបត្តិ​របស់​អ្នកនយោបាយ​រូបនោះ​មិន​ខាន៕




© រក្សាសិទ្ធិដោយ thmeythmey.com