ពីនេះ ពីនោះ
វិធីសាស្ត្រ«រិះគន់»ដោយ​មិន​ឲ្យ​គេ​ខឹងសម្បា​នឹង​អ្នក​វិញ
16, May 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
 
ការរិះគន់​គឺជា​កញ្ចក់​សម្រាប់​ឆ្លុះបញ្ចាំង​ពី​សកម្មភាព​ខ្លួនឯង​តាមរយៈ​អ្នកដទៃ​ដើម្បី​កែលម្អ​ខ្លួនឯង​ឲ្យ​កាន់តែ​ប្រសើរ​ជាង​នេះ។ប៉ុ​នែ្ត​ផ្ទុយទៅវិញ​មនុស្ស​ស្ទើរ​គ្រប់គ្នា​មិន​ថា​អ្នកមាន​ឬ​អ្នកក្រ​អ្នកមានចំណេះដឹង​ឬ​អ្នក​គ្មាន​ចំណេះដឹង​នោះទេ​តែងតែ​ខឹងសម្បា​នឹង​អ្នកដទៃ​ដែល​ហាន​រិះគន់​ពួកគេចំ។តើ​គួរ​រិះគន់​ដោយ​របៀប​ណា​ទើប​គេ​មិន​ខឹងសម្បា​នឹង​អ្នក?



មាន​វិធីសាស្ត្រ​មួយចំនួន​ដែល​អ្នក​គួរ​អនុវត្តន៍​តាម​នៅពេល​អ្នក​ចង់​កែលំអ​នរណាម្នាក់​ឬ​ក្រុម​ណាមួយ។

ទី១មុននឹង​រិះគន់​គេ​ត្រូវតែ​សួរ​ពី​បញ្ហា​ឬ​មូលហេតុ​និង​ផល​លំបាក​របស់គេ​ជាមុនសិន​ថា​ហេតុអ្វី​បានជា​អ្នក​មិនអាច​ធ្វើបាន? ហេតុអ្វី​បានជា​អ្នកធ្វើ​ឲ្យ​មាន​កំហុស​បែបនេះ។

ទី២ត្រូវ​លើក​ពី​ចំណុច​ល្អ​របស់គេ​ឲ្យ​បាន២ឬ៣ចំណុច​សិន​រួច​សឹម​និយាយ​ពី​ចំណុច​ដែល​ត្រូវ​កែលំអ​ម្តង១ចំណុច​សិន​បាន​ហើយ។

ទី៣ចៀសវាង​រិះគន់​គេ​ដោយ​ផ្អែកលើ​អារម្មណ៍​របស់​អ្នក​តែ​អ្នក​ត្រូវធ្វើ​ការរិះគន់​ដោយ​ផែ្អ​កលើ​ការសង្កេត​របស់​អ្នក​រួច​ប្រាប់​ពី​ផលប៉ះពាល់​និង​ផល់​ជា​ដំណោះស្រាយ​ទៅ​គេ​វិញ។

ទី៤មិនត្រូវ​មើលងាយ​ឬ​គិតថា​អ្វីដែល​គេ​ធ្វើ​អ្វីដែល​គេ​និយាយ​និង​អ្វីដែល​គេ​គិត​សុទ្ធតែ​ខុស​ទាំងអស់​នោះទេ។ប្រសិនជា​អ្នក​ចង់​ឲ្យ​គេ​ផ្លាស់ប្តូរ​របៀប​គិត​និង​របៀប​ធ្វើបែបនេះ​អ្នក​ត្រូវ​ប្រើពាក្យ​ថា​ប្រសិន​បើតាម​ទស្សនៈ​របស់ខ្ញុំ​តាម​គំនិត​របស់ខ្ញុំ​ឬ​អ្នក​គួរ​និយាយថា​ខ្ញុំ​យល់ឃើញថា...។ល៕



© រក្សាសិទ្ធិដោយ thmeythmey.com