ពីនេះ ពីនោះ
ប្រចៀវ​អង្គា​ម មាន​រន្ធ​ប្រ​មុះ ដូច​ប្រ​មុះ​ជ្រូក
16, May 2015 , 2:00 pm        
រូបភាព
ដោយ: ថ្មីៗ
សេចក្តី​ផ្តើម៖ វា​ក៏​ជា​ប្រភេទ​ប្រចៀវ​ដែល​ស្ថិតនៅក្នុង​ក្រុម​ប្រចៀវ​ស៊ី​សត្វល្អិត​ផងដែរ។ ពួកវា​ងាយស្រួល​សម្គាល់​ដោយ​ពិនិត្យមើល​កន្ទុយ​របស់​វា ដែល​មិន​ព័ទ្ធជុំវិញ​ដោយ​ស្រទាប់​ភ្នាស់​ស្តើង​របស់​កន្ទុយ ដែល​ខុសពី​ប្រភេទ​ប្រចៀវ​ភាគច្រើន។ ពីមុន​មាន​សត្វ​ប្រចៀវ​នេះ​រាប់លាន​ក្បាល​រស់នៅ​តាម​ដំបូល​អាគារ​សារមន្ទីរ​ជាតិ​កម្ពុជា ប៉ុន្តែ​សព្វថ្ងៃ​បាន​ហើរ​ចេញ​អស់ ដោយ​ការរៀបចំ​ជួសជុល​សារមន្ទីរ​ជាថ្មី។ ប្រភេទ​នេះ លាមក​របស់​វា​ក៏​អាច​យកមក​ធ្វើ​ជី​សម្រាប់​ដាំ​ដំណាំ​ផងដែរ​នៅពេលដែល​វា​ស៊ី​ប​ម្លែ​ង​សត្វល្អិត​ឲ្យ​ទៅជា​ជី​ដ៏​មាន​ជីជាតិ។ នៅតាម​តំបន់​ខ្លះ ក្នុងប្រទេស​កម្ពុ​ជាមាន​ប្រជាជន​មួយចំនួន​គាត់ អាច​រកប្រាក់​ចំណូល​បាន​តាមរយៈ​ការប្រមូល​លាមក សត្វ​ប្រចៀវ​សម្រាប់​លក់​ឲ្យ​កសិករ។



ភិនភាគ និង​ជីវសាស្ត្រ៖ ប្រចៀវ​ប្រភេទ​នេះ​មាន​លលា​ដ៏​ក្បាល​តូច​ជាង​ប្រចៀវផ្សេងៗទៀត​ភ្ជាប់​ជាមួយ​ធ្មេញ​ថ្គាម​លើ​តូច។ ផ្នែក​ខាងលើ​ដងខ្លួន​មាន​រោម​ខ្លី​ពណ៌​ត្នោត ហើយ​ផ្នែក​ខាងក្រោម​មាន​រោម​ពណ៌​ប្រផេះ​ស្រាល។ បបូរមាត់​លើ​មាន​ភាព​ជ្រួញ​អង្កាញ់​ខ្លាំង​ភ្ជាប់​រហូតដល់​ត្រចៀក ហើយ​មាន​រន្ធ​ប្រ​មុះ​ដូច​ប្រ​មុះ​ជ្រូក។ វា​ជាស​ត្វ​ចូលចិត្ត​រស់នៅ​ជា​ក្រុម​រហូតដល់​រាប់ពាន់​ក្បាល​តាម​រូងភ្នំធំៗដែលមាន​សីតុណ្ហភាព​ត្រជាក់ និង​ស៊ី​សត្វល្អិត​ដែល​ហើរ​ក្នុង​អាកាស និង​ធ្វើ​សំបុក​នៅ​មាត់​រូង​ដែល​វា​រស់នៅ។

រប៉ាយ​រស់នៅ៖ ប្រភេទ​នេះ​មាន​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុងប្រទេស។ ប្រភេទ​នេះ​ប្រហែលជា​ប្រភេទ​ដែល​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​គេ​តែងតែ​ឃើញ វា​រស់នៅ​ជា​ហ្វូង​មាន​ចំនួន​ច្រើ​នៅតាម​ទ្រនំ​នានា ក្នុង​រូងភ្នំ ផ្ទាំង​ថ្ម និង​នៅតាម​ចន្លោះ ពិ​ដាន​ដំបូល​អាគារ​នានា​នៅក្នុង​ទីប្រជុំ ជន និង​ទីក្រុង។

ស្ថានភាព​អភិរក្ស៖ ជា​ប្រភេទ​មាន​ដោយ​បង្គួរ ដោយ​ប្រចៀវ​ស៊ី​សត្វល្អិត​ជា​អាហារ ទើប​ធ្វើ​ឲ្យ​គេ​យល់ឃើញថា វា​មាន​ប្រយោជន៍​ច្រើន​ដល់​ស្រែចម្ការ​របស់​កសិករ។ ប៉ុន្តែ​ការបាត់បង់​ទីជម្រក​ដែល​វា​ធ្លាប់​រស់នៅ​បានក្លាយ​ទៅជា​ការ​គម្រាមកំហែង​ដ៏​ធ្ងន់ធ្ងរ​ដល់​ការរស់នៅ​របស់​ពួកវា៕



© រក្សាសិទ្ធិដោយ thmeythmey.com