ពីនេះ ពីនោះ
តើពាក្យ «និរន្តរ, និរន្តរ៍» មួយណាត្រូវ?
×
មនុស្សមួយចំនួននៅតែប្រកែកគ្នា អ្នកខ្លះនិយាយថា ពាក្យ«និរន្តរ»ជាពាក្យត្រូវ។ រីឯ អ្នកខ្លះទៀត អះអាងថា សរសេរជា«និរន្តរ៍» បានត្រូវ។ បើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យនេះត្រូវទាំងពីរ ហើយប្រើក្នុងន័យដូចគ្នាទៀតផង គឺសរសេរជា«និរន្តរ» ឬ «និរន្តរ៍» ក៏បាន។ ពាក្យនេះមានន័យថា ដែលឥតមានចន្លោះ, ជានិច្ច, ឥតស្រាក, ឥតឈប់, ឥតល្ហែ។ ឧទាហរណ៍៖ សូមលោកបានប្រកបដោយសេចក្តីសុខជានិច្ចនិរន្តរ៍។ ល៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com