ពីនេះ ពីនោះ
ការពិត​ដ៏​អស្ចារ្យ ៦ យ៉ាង​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​លិង្គ​មនុស្ស​ប្រុស
17, May 2015 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ

មាន​រឿងរ៉ាវ​ជាច្រើន​ដែល​អ្នក​មិន​បានដឹង តាមរយៈ​ការពិនិត្យ​ដោយ​ភ្នែក​ទទេ ពី​ការងារ​មួយចំនួន​ដែល​លិង្គ​របស់​អ្នក​អាចធ្វើ​កិច្ចការ​បាន​ច្រើនជាង​អ្វីដែល​អ្នក​បានដឹង។ ក្រៅពី​តួនាទី​សាមញ្ញ​របស់​លិង្គ​ដែល​យើង​បានដឹង​ដូចជា កន្លែង​សម្រាប់​បញ្ចេញ​ទឹកនោម និង​ប្រើ​សម្រាប់​ការ​រួមភេទ​ជាដើម​នោះ នៅមាន​រឿងរ៉ាវ ៦ ទៀត​ដែល​អ្នក​មិនបាន​ដឹង។



យោងតាម​ការផ្សាយ​រប​ស់ New York Post រឿងរ៉ាវ​ទាំង ៦ របស់​លិង្គ​មនុស្ស​ប្រុស​នោះ​គឺ៖


ទី១៖ វា​ជា​កន្លែង​ដែល​មេជី​វិត​ឈ្មោល​ធ្វើ​បំលាស់​ទី នៅក្នុង​អំឡុងពេល​នៃ​ការរួម​ភេទ មេជី​វិត​ឈ្មោល​នឹងធ្វើ​ការផ្លាស់​ទៅ​ពី​ពងស្វាស ទៅកាន់​ផ្នែក​ចុង​នៃ​លិង្គ ហើយនឹង​បាញ់​បញ្ចេញ​មក​ក្រៅ​នៅពេល​ការរួម​ភេទ ដល់​ចំណុចកំពូល។

ទី២៖ វា​អាច​នៅមាន​ជីវិត​ធម្មតា​ទោះបីជា​គេ​កាត់​ក្បាល​លិង្គ​ចោល​ក៏ដោយ ព្រោះថា​គេ​អាច​កាត់​ផ្នែក​ក្បាល​លិង្គ​ចេញ ដើម្បី​ជួយសង្គ្រោះ​បុរស​ដែលមាន​ជំងឺមហារីក​លិង្គ។

ទី៣៖ វា​អាច​ទស្ស​ន៏​ទាយ​បាន​ពី​របៀប​ដែល​ខួរក្បាល​របស់​អ្នក​ដំណើរការ ព្រោះ​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ប្រសិនបើ​បុរស​ណា​ដែលមាន​លិង្គ​ងាករេ​ទៅខាង​ឆ្វេង មនុស្ស​ប្រុស​នោះ​គឺ​ដំណើរការ​ខួរក្បាល​ខាងឆ្វេង ហើយ​ជំនាញ​ប្រើ​ដៃ​ខាងស្ដាំ គឺ​ពូកែ​ខាង​គណិតសាស្ត្រ​នោះ។

ទី៤៖
វា​នៅតែ​អាច​បញ្ចេញ​ទឹកកាម​បាន​ដដែល ទោះបីជា​វា​លូតលាស់​មិនបាន​ល្អ​ក៏ដោយ ព្រោះ​អ្នកវិទ្យាសាស្ត្រ​មកពី California’s Oakland Medical Center បាន​អះអាងថា មនុស្ស​ប្រុស​នៅតែ​អាច​បញ្ចេញ​ទឹកកាម​បានជា​ធម្មតា ទោះបីជា​លិង្គ​មានការ​រីក​លូត​លា​ស់តិ​ច​តួច​ក៏ដោយ។

ទី៥៖ វា​អាច​បាញ់​ទឹកកាម​បាន​ចម្ងាយ ២,៤ ម៉ែត្រ វា​អាច​បាញ់​ទឹកកាម​ចេញមកក្រៅ​បាន​ចម្ងាយ​ឆ្ងាយ​ដូច្នេះ គឺ​អាស្រ័យ​លើ​អារម្មណ៍​ពេញចិត្ត​របស់​មនុស្ស​ប្រុស​នៅក្នុងពេល​រួមភេទ ខ្លាំង​ប៉ុណ្ណា​ដែរ។

ទី៦៖ លិង្គ​ញញឹម​នៅក្នុងពេល​រួមភេទ​ការសិក្សា​ពី​ប្រទេស​បារាំង​មួយ​បាន​ពិនិត្យ​ទៅលើ​រូបរាង​របស់​លិង្គ​មនុស្ស​ប្រុស​ក្នុងពេល​រួមភេទ។នៅពេលដែល​អ្នក​និង​ដៃគូ​របស់​អ្នក​កំពុងតែ​នៅក្នុងពេល​រួមភេទ​លិង្គ​របស់​អ្នកបង្កើត​បានជា​ខ្សែកោង​រាងដូចជា​ការ​ញញឹម៕





© រក្សាសិទ្ធិដោយ thmeythmey.com