ពីនេះ ពីនោះ
តើ​ពាក្យ «ជំនិះ, ជំ​និៈ» មួយណា​ត្រូវ?
19, May 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​មួយចំនួន​នៅតែ​សរសេរ​ពាក្យ​ទាំងពីរ​នេះ ដោយ​មិនដឹងថា​មួយណា​ត្រឹមត្រូវ​ឲ្យ​ពិតប្រាកដ​នោះទេ។ អ្នកខ្លះ​ថា​សរសេរ​ជា«ជំនិះ» និង​អ្នក​ខ្លះទៀត អះអាងថា​សរសេរ​ជា «ជំ​និៈ» ទើបត្រូវ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រូវ គឺ​សរសេរ​ជា «ជំនិះ» ជា​នាម​មានន័យថា យាន, ពាហនៈ​សម្រាប់​ជិះ, ច្រើន​ប្រើ​ជាមួយនឹង​ពាក្យ​យាន​ថែមទៀត។ ឧទាហរណ៍៖ រក​ជួល​យានជំនិះ។ ល៕


 
[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com