កីឡាជាតិ
ជាតិ
បាល់​ឱប​កម្ពុជា ជួប​សិង្ហបុរី នៅ​ថ្ងៃ​បើក​ឆាក ខណៈ​មាន​​តែ​ប្រទេស​ចំនួន ៦ ចូលរួម
19, May 2015 , 12:18 pm        
រូបភាព
ដោយ:
ប្រទេស​ចំនួន ៦ ជា​សមាជិក​ប្រជាជាតិ​អាស៊ីភាគអាគ្នេយ៍​បាន​សម្រេច​បញ្ជូន​កីឡាករ​របស់​ខ្លួន​ទៅ​ប្រកួត​​លើ​វិញ្ញាសា​​កីឡា បាល់​ឱប​ផ្នែក​បុរស (វិញ្ញាសា ៧ នាក់) ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ ២០១៥ នេះ​នៅ​ប្រទេស​សិង្ហបុរី នាដើម​ខែ​ក្រោយ។



ប្រទេស​ទាំង​នោះ​មាន កម្ពុជា, ឡាវ, ហ្វីលីពីន, ម៉ាឡេស៊ី, ថៃ និង ម្ចាស់​ផ្ទះ​សិង្ហបុរី ហើយ​ការ​ប្រកួត​ធ្វើ​ឡើង​ចំនួន ២ ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃ​ទី ៦ និង ៧ ខែ មិថុនា នៅ​កីឡដ្ឋាន​ Choa Chu Kang Stadium។

សម្រាប់​កម្មវិធី​​ប្រកួត​របស់​ក្រុម​កម្ពុជា ​ប្រកួត​​វិបសាយ​ថ្មីៗ យើង​ទទួល​បាន​មាន៖
ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៥៖

ប្រកួត​ទី១៖ ម៉ោង ១០:២៥ នាទី កម្ពុជា ជួប សិង្ហបុរី
ប្រកួត​ទី២៖ ម៉ោង ១២:៣០ នាទី កម្ពុជា ជួប ឡាវ
ប្រកួត​ទី៣៖ ម៉ោង ១៥:២៥ នាទី កម្ពុជា ជួប ហ្វីលីពីន

ថ្ងៃ​ទី ៧ ខែ មិថុនា ឆ្នាំ ២០១៥៖

ប្រកួត​ទី៤៖ ម៉ោង ១០:២៥ នាទី កម្ពុជា ជួប ម៉ាឡេស៊ី
ប្រកួត​ទី៥៖ ម៉ោង ១២:៥៥ នាទី កម្ពុជា ជួប ថៃ

ចំពោះ​​កីឡា​ដែល​ប្រើ​ថេរវេលា​​ប្រកួត ៧ នាទី២ ដង​នេះ នឹង​ធ្វើ​ការ​ប្រកួត​ដណ្ដើម​ចំណាត់​ថ្នាក់​ចាប់​​ពី​ជើង​ឯក​ដល់​លេខ​ចុង​ក្រោយ​គេ នៅ​ថ្ងៃ​ទី ១៧ ខែ មិថុនា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​ផង​ដែរ។



© រក្សាសិទ្ធិដោយ thmeythmey.com