កីឡាជាតិ
មិនទាន់មាន​ការវាយតម្លៃ​លើ​ការសាងសង់​ពហុ​កីឡដ្ឋាន​ថ្មី​ឡើយ ប៉ុន្តែ​ចិន​សន្យា​ធ្វើ​ឲ្យ​កម្ពុជា​ពេញចិត្ត
19, May 2015 , 2:02 pm        
រូបភាព
ដោយ: រួបរួម
នា​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី១៩ ខែឧសភា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ព័ត៌មាន​របស់​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ដែល​បាន​ផ្សាយ​ថា ចិន​បាន​ជួយ​កម្ពុជា១០០លាន​ដុល្លារ​អាមេរិក​សម្រាប់​ការសាងសង់​ពហុ​កីឡដ្ឋាន​ថ្មី​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ២០២៣ ។


មានសំឡេង



លោក ហ៊ុន សែន បាន​បញ្ជាក់ថា លោក​មិនបាន​លើកឡើង​ពី​ចំនួន​ទឹកប្រាក់​ដែល​ភាគី​ចិន​សន្យា​ជួយ​កម្ពុជា​ក្នុងការ​សាងសង់​ពហុ​កីឡដ្ឋាន​ថ្មី នោះឡើយ ប៉ុន្តែ​ភាគី​ចិន​បាន​សន្យា​ធ្វើ​ឲ្យ​កម្ពុជា ជាពិសេស​នាយករដ្ឋមន្ត្រី ពេញចិត្ត ដែល​ទឹកប្រាក់​នៃ​ការសាងសង់​អាច​ក្រោម ឬ​លើស១០០លាន​ដុល្លារ​អាមេរិក។

នា​ជំនួប​កាលពី​ថ្ងៃទី១៨ ខែឧសភា នៅ​វិមាន​សន្តិភាព ជាមួយ​ប្រតិភូ​កីឡា​កម្ពុជា​ដែល​ត្រូវ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លោកនាយក​រដ្ឋមន្ត្រី បានលើកឡើង​ពី​ការអនុម័ត​យក​ប្លង់​នៃ«ពហុ​កីឡដ្ឋាន មរតក​តេ​ជោ» នៅ​ជាយ​រាជធានី​ភ្នំពេញ។ ក្នុងចំណោម​ប្លង់​ចំនួន​ពីរ លោក​បាន​សម្រេចយក​ប្លង់ «ដេ» ដែល​អាច​ជម្លៀស​អ្នកចូលរួម​ក្នុង​រយៈពេល​ត្រឹមតែ៧នាទី ក្នុងករណី​មាន​ហេតុការណ៍​មិន​ស្រួល​ណាមួយ ហើយ​ជា​ប្លង់​ដែល​ងាយស្រួល​ថែទាំ៕



© រក្សាសិទ្ធិដោយ thmeythmey.com