ពីនេះ ពីនោះ
តើការស្រឡាញ់បែបណា ដែលធ្វើឱ្យកូនខូច?
× 1. ការស្រលាញ់ ដែលតែងតែទិញរបស់ឱ្យកូន នៅពេលដែលគេទារភ្លាម អ្នកទិញឱ្យភ្លាម យូរៗទៅ គេនឹងខូចជាមិនខាន។
2. ការសើច នៅពេលដែលកូន និយាយពាក្យមិនគួរសម ព្រោះយល់ថាកូនគួរឱ្យស្រឡាញ់ នេះជាការស្រឡាញ់ ដែលខុសបំផុត ព្រោះវានឹងធ្វើឱ្យគេ ក្លាយជាក្មេងឈ្លើយ។
3. ការមិនឱ្យកូនធ្វើអ្វីសោះ ហើយតែងតែពឹងផ្អែកលើអ្នកជានិច្ច ក៏ជាការស្រលាញ់ខុសដែរ ព្រោះកូនអ្នក នឹងគ្មានភាពម្ចាស់ការលើខ្លួនឯង។
4. មិនប្រាប់កូន ពីកំហុសរបស់គេ ហើយតែងតែជួយរៀបចំ ប្រដាប់ដារលេងរបស់គេទុកជានិច្ច នេះជាទង្វើដែលខុសបំផុត ហើយក៏មិនមែនជាការស្រឡាញ់ ដែលអ្នកគួរតែផ្តល់ឱ្យគេដែរ៕
ផ្តល់សិទ្ធិដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com